Carlos ថា Salah ​នឹង​លែងទៅ​ជិត Ramos ​ទៀតហើយ

//s9.kh1.co/2b/2be423f897b2bbe0820af1c6aca3061313cdf34c.jpg
កីទ្បា

 ២០-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Carlos ​៖ Salah ​នឹង​មិន​ទៅ​ជិត Ramos ​ទៀត​ទេ ​ម្ដង​នេះ​

​បរទេស៖ Roberto Carlos ​បាន​និយាយ​ថា​ការ​ជួប​គ្នា​លើក​នេះ ខ្សែ​ប្រយុទ្ធ Mohamed Salah ​នឹង​មិន​ហ៊ាន​ទៅ​ជិត​ខ្សែ​ការពារ Sergio Ramos ​ទៀត​នោះ​ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​ចាប់​ឆ្នោត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​ចេញ​មក​ហើយ គឺ​ក្រុម Real Madrid ​នឹង​ត្រូវ​ប៉ះ​ក្រុម Liverpool ​។ ​ក្រុម​ទាំង​ពីរ​នេះ​ប៉ះ​គ្នា ​ត្រូវ​បាន​គេ​នឹក​ឃើញ​កាល​ពី​វគ្គ​ផ្ដាច់​ព្រ័ត្រ​ឆ្នាំ​២០១៨​កន្លង​ទៅ ដែល​គ្រា​នោះ Salah ​រង​របួស​ដៃ​មិន​អាច​បន្ដ​ការ​ប្រកួត​បាន ​ក្រោយ​ពី​មាន​ការ​ប្រជែង​យក​បាល់​ពី​សំណាក់​ខ្សែ​ការពារ Ramos។ ​ដែល​កាល​នោះ Real Madrid ​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-១។

Salah និង Ramos ​
Salah និង Ramos ​

យ៉ាងណាមិញ ប៉ះ​គ្នា​ម្ដង​ទៀត​នៅ​លើ​នេះ ​លោក Roberto Carlos ​អតីត​ខ្សែ​ការពារ​ឆ្នើម​ម្នាក់​ដែរ​នោះ ​បាន​និយាយ​ថា​៖ “Salah ​នឹង​លែង​ទៅ​ជិត Ramos ​ទៀត​ហើយ។ វា​ជា​គ្រោះ​ថ្នាក់​មួយ​ដែល​គ្រប់​គ្នា​បាន​និយាយ​ច្រើន​ណាស់​នៅ​គ្រា​នោះ”។

បញ្ជាក់​ថា​កាល​ឆ្នាំ​២០១៨​នោះ Salah ​មាន​របួស​ដៃ ហើយ​ខកខាន​ការ​ប្រកួត​សំខាន់​ៗ​ច្រើន​ណាស់ ជា​ពិសេស​មិន​អាច​ជួយ​ក្រុម​ជម្រើស​ជាតិ​អេហ្សីប​លេង​នៅ World Cup ​បាន៕

Lim Sivpe
Sivpe (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T