អ្នកណាយល់អារម្មណ៍នេះ បុណ្យសពម្ដាយ វី ឌីណែត បានត្រឹមវីដេអូខលពីចម្ងាយ ខណៈខ្លួនកំពុងព្យាបាលកូវីដ១៩

//s9.kh1.co/2c/2cdbcd8ffcc5001b058393f7832dc6ea3c4457d6.png
តារា & កម្សាន្ដ

 ២០-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កញ្ញា វីឌីណែត តារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានត្រឹមវីដេអូខលតាមទូរស័ព្ទ ខណ:ដែលក្រុមគ្រួសារធ្វើបុណ្យឧទ្ទិសកុសលជូនម្តាយ

ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញ ដំណឹងមរណភាពរបស់ភរិយារបស់តារាចម្រៀងជើងចាស់ដ៏ល្បីឈ្មោះ គឺ លោកគ្រូ ហួរ ឡាវី ហើយដែលត្រូវជាម្តាយរបស់ កញ្ញា វី​​​​ ឌីណែត តារាចម្រៀងប្រចាំផលិតកម្មហង្សមាសនោះ បានធ្វើឲ្យមហាជន  ព្រមទាំងប្រិយមិត្តមានការតក់ស្លុតជាខ្លាំងក្រោយបានទទួលដំណឹងថា លោកស្រី ងួន សុផាន្នី បានទទួលមរណភាព ដោយសារតែជំងឺកូវីដ១៩ គួបផ្សំជំងឺប្រចាំកាយរបស់លោកស្រីផង ដែលជាហេតុធ្វើឲ្យសារពាង្គកាយ មិនអាចទប់ទល់និងជំងឺនេះបាន រួចក៏បានទទួលមរណភាពនាថ្ងៃទីថ្ងៃ១៩ ខែមីនា ឆ្នាំ២០២១ ដោយបានបន្សល់ទុកនូវការសោកស្តាយជាខ្លាំងដល់ក្រុមគ្រួសារ ពិសេសស្វាមីគឺលោកគ្រូ ហួរឡាវី ផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុណ្យឧទ្ទិសកុសលជូន លោកស្រី ងួន សុផាន្នី 
បុណ្យឧទ្ទិសកុសលជូន លោកស្រី ងួន សុផាន្នី 

យ៉ាងណាមិញ កញ្ញា វី ឌីណែត ខណ:ពេលដែលខ្លួនជាប់សម្រាកព្យាបាលជំងឺកូវីដ១៩ នៅឡើយនោះ បានបង្ហោះសារថ្លែងប្រាប់មហាជនក្នុងកំឡុងពេលដែល ក្រុមគ្រួសារកំពុងតែរៀបចំបុណ្យឧទ្ទិសដល់វិញ្ញាណក្ខន្ធម្តាយ ចំណែកឯខ្លួនបានត្រឹមចូលរួមតាមរយ:ទូរស័ព្ទ ដោយបានរៀបរាប់យ៉ាងដូច្នេះថា៖

 កញ្ញា វីឌីណែត
 កញ្ញា វីឌីណែត

នាងខ្ញុំជំនួសមុខអោយក្រុមគ្រួសារ 🙏🙏សូមសំដែងការអរគុណដល់ព្រះសង្ឃនៅ វត្តនិគ្រោធវ័ន ហៅ គល់ទទឹង ដែលបានជួយរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ ម្ដាយរបស់ខ្ញុំ ងួនសុផាន់នី សូមអោយវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ ម៉ាក់ចោលកូនហើយទៅសែនឆ្ងាយ😭😭🙏មុខចុងក្រោយក៏មិនបានឃើញ😭 ទៅធ្វើបុណ្យអោយម៉ាក់ក៏មិនកើត មានតែតាមonline 😭ម៉ាក់អើយម៉ាក់🙏😭 ខ្ញុំនឹងរឹងមាំណាម៉ាក់💪💪

កញ្ញា វីឌីណែត 

គួររំលឹកផងដែរថា ក្រោយទទួលដំណឹងមរណភាពដ៏សោកសង្រែងនេះ បណ្តាសប្បុរសជននានាក៏បានចូលរួមឧបត្ថម្ភ ដល់គ្រួសារនៃសពលោកស្រី ងួន សុផាន្នី ខណ:ពេលដែលមហាជន បានបង្ហោះសារមរណភាពដោយបង្ហាញពី ការសោកស្តាយចំពោះការបាត់បង់នេះ យ៉ាងកក្រើកពាសបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕

បុណ្យឧទ្ទិសកុសលជូន លោកស្រី ងួន សុផាន្នី 
បុណ្យឧទ្ទិសកុសលជូន លោកស្រី ងួន សុផាន្នី 
បុណ្យឧទ្ទិសកុសលជូន លោកស្រី ងួន សុផាន្នី 
បុណ្យឧទ្ទិសកុសលជូន លោកស្រី ងួន សុផាន្នី 
បុណ្យឧទ្ទិសកុសលជូន លោកស្រី ងួន សុផាន្នី 
បុណ្យឧទ្ទិសកុសលជូន លោកស្រី ងួន សុផាន្នី 
បុណ្យឧទ្ទិសកុសលជូន លោកស្រី ងួន សុផាន្នី 
បុណ្យឧទ្ទិសកុសលជូន លោកស្រី ងួន សុផាន្នី 
ហួ ឡាវីវី ឌីណែត
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T