ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញ ដំណឹងមរណភាពរបស់ភរិយារបស់តារាចម្រៀងជើងចាស់ដ៏ល្បីឈ្មោះ គឺ លោកគ្រូ ហួរ ឡាវី ហើយដែលត្រូវជាម្តាយរបស់ កញ្ញា វី ឌីណែត តារាចម្រៀងប្រចាំផលិតកម្មហង្សមាសនោះ បានធ្វើឲ្យមហាជន ព្រមទាំងប្រិយមិត្តមានការតក់ស្លុតជាខ្លាំងក្រោយបានទទួលដំណឹងថា លោកស្រី ងួន សុផាន្នី បានទទួលមរណភាព ដោយសារតែជំងឺកូវីដ១៩ គួបផ្សំជំងឺប្រចាំកាយរបស់លោកស្រីផង ដែលជាហេតុធ្វើឲ្យសារពាង្គកាយ មិនអាចទប់ទល់និងជំងឺនេះបាន រួចក៏បានទទួលមរណភាពនាថ្ងៃទីថ្ងៃ១៩ ខែមីនា ឆ្នាំ២០២១ ដោយបានបន្សល់ទុកនូវការសោកស្តាយជាខ្លាំងដល់ក្រុមគ្រួសារ ពិសេសស្វាមីគឺលោកគ្រូ ហួរឡាវី ផ្ទាល់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ កញ្ញា វី ឌីណែត ខណ:ពេលដែលខ្លួនជាប់សម្រាកព្យាបាលជំងឺកូវីដ១៩ នៅឡើយនោះ បានបង្ហោះសារថ្លែងប្រាប់មហាជនក្នុងកំឡុងពេលដែល ក្រុមគ្រួសារកំពុងតែរៀបចំបុណ្យឧទ្ទិសដល់វិញ្ញាណក្ខន្ធម្តាយ ចំណែកឯខ្លួនបានត្រឹមចូលរួមតាមរយ:ទូរស័ព្ទ ដោយបានរៀបរាប់យ៉ាងដូច្នេះថា៖

នាងខ្ញុំជំនួសមុខអោយក្រុមគ្រួសារ 🙏🙏សូមសំដែងការអរគុណដល់ព្រះសង្ឃនៅ វត្តនិគ្រោធវ័ន ហៅ គល់ទទឹង ដែលបានជួយរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ ម្ដាយរបស់ខ្ញុំ ងួនសុផាន់នី សូមអោយវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ ម៉ាក់ចោលកូនហើយទៅសែនឆ្ងាយ😭😭🙏មុខចុងក្រោយក៏មិនបានឃើញ😭 ទៅធ្វើបុណ្យអោយម៉ាក់ក៏មិនកើត មានតែតាមonline 😭ម៉ាក់អើយម៉ាក់🙏😭 ខ្ញុំនឹងរឹងមាំណាម៉ាក់💪💪
គួររំលឹកផងដែរថា ក្រោយទទួលដំណឹងមរណភាពដ៏សោកសង្រែងនេះ បណ្តាសប្បុរសជននានាក៏បានចូលរួមឧបត្ថម្ភ ដល់គ្រួសារនៃសពលោកស្រី ងួន សុផាន្នី ខណ:ពេលដែលមហាជន បានបង្ហោះសារមរណភាពដោយបង្ហាញពី ការសោកស្តាយចំពោះការបាត់បង់នេះ យ៉ាងកក្រើកពាសបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕



