Updated៖ ម្តាយរបស់ វី ឌីណែត ស្លាប់​ដោយសារ​ជំងឺ​​កូវីដ​១៩

//s9.kh1.co/f6/f6cf701d32b304c710919a593f8207d1e9774002.png
សង្គម

 ១៩-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Updated ក្រសួងប្រកាសហើយ ការស្លាប់របស់ម្តាយ វី ឌីណែត ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានចេញផ្សាយនៅមុននេះបន្តិច បានបញ្ជាក់​ឲ្យ​ដឹងថាការស្លាប់របស់ស្រ្តីវ័យ ៦២ឆ្នាំ ដែលសំដៅទៅលើម្តាយរបស់តារាចម្រៀង វី ឌីណែត គឺដោយសារជំងឺ​កូវីដ​១៩​ ដែលវាយ​លុកសួត ធ្វើឲ្យរលាកសួតខ្លាំង និងស្ទះសរសៃឈាមបេះដូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា ព័ត៌មានគួរឲ្យរន្ធត់ដែលបានធ្វើឲ្យមហាជន ក៏ដូចជាអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការ​ភ្ញាក់ផ្អើល​​ជាពន់ពេក និងបានបន្តធ្វើការចែកចាយ បន្ទាប់ពីកញ្ញា វី ឌីណែតបានបង្ហោះនៅលើគណនី​ហ្វេសប៊ុក​របស់ខ្លួនពីដំណឹងដ៏សោកសៅ និងក្រៀមក្រំបំផុតនៃមរណភាពរបស់អ្នកម្តាយរបស់កញ្ញាកាលពីព្រឹកថ្ងៃទី ១៩ ខែមីនានេះ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត៕ 

សូម​អានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល
កញ្ញា វី ឌីណែត និងម្តាយ
កញ្ញា វី ឌីណែត និងម្តាយ
វី ឌីណែត
Sey Piseth
Piseth Khmer (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T