មិនដឹងខ្លោចចិត្ត​ប៉ុណ្ណា! មុនទទួលដំណឹងមរណភាពភរិយា ហួរ ឡាវី ពោលពាក្យយ៉ាងក្តុកក្តួលបែបនេះ

//s9.kh1.co/c6/c6cb4560f30d128e4e49431c0510335897d6e596.jpg
តារា & កម្សាន្ដ

 ១៩-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មុនទទួលដំណឹងពីមរណភាពរបស់ភរិយា លោកតាហួរ ឡាវី ពោលពាក្យយ៉ាងក្តុកក្តួលបែបនេះ

កម្សាន្ត៖ ពុកម៉ែបងប្អូនប្រាកដជ្រាបរួចហើយ អំពីមរណភាពភរិយារបស់តារាចម្រៀងជើងចាស់ ប្រចាំព្រះរាជាណាចក្រកម្ពុជា​ ហើយត្រូវជាម្តាយបង្កើតរបស់កំពូលតារាចម្រៀងមួយរូប ប្រចាំផលិតកម្មហង្សមាស កញ្ញា វី ឌីណែត ខណៈដែលភរិយារបស់លោកតា​ ហួរ ឡាវី កំពុងសម្រាកព្យាបាលកូវីដ១៩ នៅមន្ទីរពេទ្យ តែមិនបានប៉ុន្មានផង ស្រាប់ទទួលបានដំណឹងថា ភរិយាតារាចម្រៀងរូបនេះ បានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលមួយម៉ោងមុនទទួលបានដំណឹងអំពីមរណភាពរបស់ភរិយា កំពូលតារាចម្រៀងជើងចាស់ លោកតា ហួរ ឡាវី ធ្លោយមាត់ពោលពាក្យដោយក្តីក្តុកក្តុលអន្លង់អន្លោច នៅលើបណ្តាញសង្គមហ្វេសប៊ុកបែបដូច្នេះថា៖

អូនអើយសូមអូនវិលត្រឡប់មកផ្ទះវិញមកប្តីអង្គុយចាំមើលផ្លូវប្រពន្ធទាំងទឹកភ្នែកតស៊ូឡើងអូនសាធុ.សាធុសាធុ។

លោកតា ហួរ ឡាវី

គួរបញ្ជាក់ផងដែរ លោកតា ហួរ ឡាវី មិនមានវិជ្ជមានកូវីដ១៩ ក្រោយពីកញ្ញា វី ឌីណែត និង ភរិយា បានកើតជំងឺដ៏កាចសាហាវមួយនេះ រហូតឈានដល់ភរិយារបស់លោក បានទទួលមរណភាព បន្ទាប់ពីត្រូវបានបញ្ជូនទៅសង្គ្រោះនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់៕

ដើម្បីជ្រាបកាន់ច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=650,q=100/3b/3b168ba99587ccefe3ca8eaf0aceb138afbb349b.jpg
ហួរ​ ឡាវី
ហួរ​ ឡាវី
កញ្ញា វី ដាណែត និង អ្នកម្តាយ
កញ្ញា វី ដាណែត និង អ្នកម្តាយ
លោកតា​ ហួរ ឡាវី និង ភរិយា
លោកតា​ ហួរ ឡាវី និង ភរិយា
លោកតា​ ហួរ ឡាវី និង ភរិយា
លោកតា​ ហួរ ឡាវី និង ភរិយា
លោកតា​ ហួរ ឡាវី និង ភរិយា
លោកតា​ ហួរ ឡាវី និង ភរិយា
សាររបស់លោកតា ហួរ ឡាវី
សាររបស់លោកតា ហួរ ឡាវី
ហួ ឡាវី
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T