រំជួលចិត្ត ក្រោយអានសំបុត្រ ប្អូនស្រី វី ឌីណែត ផ្ញើទៅម្តាយអាន មុនស្លាប់

//s9.kh1.co/3c/3c8932ede75327a14b7c27697fbc017a374cc5bc.jpg
តារា & កម្សាន្ដ

 ១៩-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មុនពេលដែលម្តាយស្លាប់ ប្អូនស្រី វី ឌីណែត មិនបានជួបមុខជាលើកចុងក្រោយ បានត្រឹមតែសរសេរសំបុត្រមួយច្បាប់ ប៉ុន្តែម្តាយមិនអាចអានបានទៀត។

ភ្នំុពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ ម្តាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណភាព ហើយបន្ទាប់ពីបញ្ជូនទៅបន្ទប់ICU ដោយសារអាការៈជំងឺកូវីដ១៩ធ្វើទុក្ខខ្លាំងពេក កាលពី២ថ្ងៃមុន ដែលធ្វើឲ្យបងប្អូនសាច់ញាតិមានការស្តាយស្រណោះយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កូនស្រីពៅគេ វី លីដា ដែលត្រូវជាប្អូនស្រីរបស់ វី ឌីណែត មិនបានជួបមុខជាលើកចុងក្រោយ បានត្រឹមតែសរសេរសំបុត្រជូនម្តាយ ដោយមិនដឹងថាម្តាយបានអានឬ ក៏អត់ទៀត ដោយសារពេលនោះអាការៈគាត់រាងធ្ងន់ទៅហើយ ដែលសំបុត្រនោះមានអត្ថន័យនិងខ្លឹមសារថា៖

ម៉ាក់ត្រូវសហការជាមួយក្រុមគ្រូពេទ្យ ម៉ាក់ត្រូវតែទ្រាំ ត្រូវស៊ូជំនះឲ្យបាន ម៉ាក់ក្លាហានណាស់ ប៉ា កូន ចៅ បងៗនិង ក្មួយ រង់ចាំម៉ាក់ផ្តល់កំលាំងចិត្តឲ្យម៉ាក់ ម៉ាក់ត្រូវត្រឡប់មកផ្ទះយើងវិញ កុំបារម្ភយើងទាំងអស់គ្នា សុខសប្បាយទេ តែត្រូវការម៉ាក់ ម៉ាក់ស៊ូៗ ។ កូនស្រលាញ់ម៉ាក់
ម៉ាក់ស៊ូ ស៊ូ

វី លីដា

ចំពោះសំបុត្រមួយច្បាប់នេះ​ ធ្វើឲ្យមហាជនស្លុតចិត្តនិង ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ដោយមានចិត្តអាណិតនិង សោកស្តាយជាពន់ពេកទៅកាន់ក្រុមគ្រួសាររបស់ វី ឌីណែត ទាំងមូលផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី លីដា
វី លីដា
វី លីដា
វី លីដា
សំបុត្រដែលវី លីដា សរសេរផ្ញើឲ្យម្តាយ
សំបុត្រដែលវី លីដា សរសេរផ្ញើឲ្យម្តាយ
សំបុត្រដែលវី លីដា សរសេរផ្ញើឲ្យម្តាយ
សំបុត្រដែលវី លីដា សរសេរផ្ញើឲ្យម្តាយ
សំបុត្រដែលវី លីដា សរសេរផ្ញើឲ្យម្តាយ
សំបុត្រដែលវី លីដា សរសេរផ្ញើឲ្យម្តាយ
វី ឌីណែត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T