ក្លិប Chelsea និង Man City ស្ថិតក្នុងចំណោមក្លិបដែលចង់បានកីឡាករ Mahmoud Dahoud

//s9.kh1.co/79/79e2c626d4978083f929a356ca7994f7796a98d4.jpg
កីទ្បា

 ១៩-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្លិប Chelsea និង Manchester City ស្ថិតក្នុងចំណោមក្លិបដែលចង់បានកីឡាករ Mahmoud Dahoud

បរទេស៖ ក្លិប Chelsea និងក្លិប Manchester City ស្ថិតក្នុងចំណោមក្លិបនៅក្របខណ្ឌ Premier League ដែលតាមឃ្លាំមើលស្ថានភាពរបស់ខ្សែបម្រើ Mahmoud Dahoud របស់ក្លិប Dortmund ។ មានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅមុនរដូវកាលទិញដូររដូវក្តៅ ស្របពេលក្លិប Everton និងTottenham ក៏កំពុងតាមឃ្លាំមើលកីឡាករអាល្លឺម៉ង់វ័យ២៥ឆ្នាំរូបនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Mahmoud Dahoud ដែលកើតនៅប្រទេសស៊ីរីទទួលបានការចាប់អារម្មណ៍ខ្លាំងពីលោក Thomas Tuchel គ្រូបង្វឹកក្លិប Chelsea។ កីឡាកររូបនេះព្រមព្រៀងផ្ទេរពីក្លិប Monchengladbach មកក្លិប Dortmund កាលពីឆ្នាំ២០១៧ ខណៈពេលលោក Tuchel នៅដឹកនាំក្លឹបយក្សអាល្លឺម៉ង់នេះនៅឡើយ។ ប៉ុន្តែនៅពេលដែល  Mahmoud Dahoud សម្រេចកិច្ចព្រមព្រៀងផ្ទេរ លោក Tuchel បានចាកចេញពីពហុកីឡាដ្ឋាន Iduna Park ដែលបានយកឈ្នះក្រុម Liverpool និងក្រុម Barcelona ក្នុងការប្រជែងយកកីឡាកររូបនេះ។

កីឡាករ Mahmoud Dahoud
កីឡាករ Mahmoud Dahoud

គួរឱ្យដឹងដែរថា កន្លងមកក្លិប Chelsea និង Manchester City ក៏ចង់បានកីឡាករ Mahmoud ដែរ មុនពេលកីឡាកររូបនេះចូលរួមជាមួយក្លិប Dortmund ។ Mahmoud ចូលរួមជាមួយក្លិប Dortmund រយៈពេល៥ឆ្នាំហើយនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ៕

 Manchester City 
 Manchester City 
 Manchester City 
 Manchester City 
Lim Sivpe
Sivpe (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T