ក្លិប Chelsea កំពុងថ្លឹងថ្លែងពីលទ្ធភាពផ្ទេរខ្សែប្រយុទ្ធ Sergio Aguero ប្រសិនបើកីឡាកររូបនេះចាកចេញពី Man City

//s9.kh1.co/42/42b0f6f952135127c0871d2a242960e85884b127.jpg
កីទ្បា

 ១៩-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្លិប Chelsea កំពុងថ្លឹងថ្លែងពីលទ្ធភាពផ្ទេរខ្សែប្រយុទ្ធ Sergio Aguero ប្រសិនបើកីឡាកររូបនេះចាកចេញពី Man City

បរទេស៖ កីឡាករ Sergio Aguero សង្ឃឹមថា នឹងបន្តលេងនៅក្របខណ្ឌ Premier League នៅរដូវកាលក្រោយ បើទោះបីជាកីឡាកររូបនេះចាកចេញពីក្លិប Manchester City ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចសន្យារបស់ខ្សែប្រយុទ្ធរូបនេះ នឹងចប់នៅខែមិថុនា ហើយមិនទាន់មានការចរចាកិច្ចសន្យាថ្មីនៅឡើយទេ។ គេជឿថា ក្លិប Barcelona បានទាក់ទងមក Aguero ទាក់ទិនលទ្ធភាពផ្ទេរនៅពេលចប់កិច្ចសន្យា។ ប៉ុន្តែលោក Joan Laporta ប្រធានក្លិប Barca នឹងត្រូវប្រជែងជាមួយក្លិបផ្សេងទៀត ដើម្បីទទួលបានកីឡាកររូបនេះ ស្របពេលក្លិប Paris Saint-Germain និងក្លិប Chelsea ត្រូវគេជឿថា កំពុងតាមដានការវិវឌ្ឍរបស់កីឡាករវ័យ ៣២ឆ្នាំរូបនេះ។

Sergio Aguero
Sergio Aguero

កីឡាករអាហ្សង់ទីនរូបនេះ ដែលជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេរបស់ក្លិប City មានបញ្ហាច្រើនដោយសាររបួស និងជំងឺនៅរដូវកាលនេះ ដោយបានបង្ហាញមុខត្រឹម ៥ លើកសម្រាប់ក្រុមរបស់លោក Pep Guardiola នៅគ្រប់ក្របខណ្ឌប្រកួត។

Aguero បានសម្តែងការខកចិត្តដោយសារតែខ្វះឱកាសបង្ហាញមុខចាប់តាំងពីវិលត្រឡប់មកកាន់សកម្មភាពប្រកួតវិញកាលពីខែមករា៕

Sergio Aguero
Sergio Aguero
កីឡាករ Sergio Aguero និងលោក Pep Guardiola
កីឡាករ Sergio Aguero និងលោក Pep Guardiola
Lim Sivpe
Sivpe (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T