មិនធម្មតា! ក្មេងប្រុសអាយុ ៨ឆ្នាំ បំបែកកំណត់ត្រា​បង្វិលគូប ៣ ក្នុងពេលតែមួយ បានលឿនបំផុត

//s9.kh1.co/df/df51f111d40d77ec9a7f24c4fcc2925d964a35f0.jpg
សង្គម

 ១៩-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ បានបំបែកកំណត់ត្រាពិភពលោក ដោយប្រើប្រាស់ ដៃ និងជើងរបស់គេ បង្វិលគូបបានលឿនបំផុត

ឥណ្ឌា៖ តាមការចុះផ្សាយរបស់សារព័ត៌មាន UPI បានឱ្យដឹងថា ក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ បានបំបែកកំណត់ត្រាពិភពលោក ដោយប្រើប្រាស់ ដៃ និងជើងរបស់គេ បង្វិលគូប ៣ផ្សេងគ្នាក្នុងពេលតែមួយ បានលឿនបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្មេងប្រុសម្នាក់នេះមានឈ្មោះថា Atharva R Bhat មកពីទីក្រុង Bangalore ប្រទេសឥណ្ឌា ជាជើង​​ឯកបង្វិលគូសបានលឿនបំផុត ក្នុងរយៈពេល ១នាទី ២៩.៩៧វិនាទី ដោយលឿនជាងកំណត់ត្រាចាស់ ៦វិនាទី។

យ៉ាងណាមិញ Bhat បានគូសបញ្ជាក់ថា រូបគេសម្រេចចិត្តចូល ការប្រកួតបំបែកកំណត់ត្រាពិភពលោកនេះ គឺបន្ទាប់ពីព្រឹត្តិការណ៍សមាគមគូបពិភពលោកប្រកាសដកការបង្វិលគូប ដោយប្រើជើងចេញ ជាហេតុធ្វើឱ្យរូបគេមិនសប្បាយយ៉ាងខ្លាំង។ ទន្ទឹមនឹងនោះ Bhat បានបន្ថែមថា នាឱកាសក្រោយៗទៀត រូបគេសង្ឃឹមថានឹងបំបែកកំណត់ត្រារបស់ខ្លួន ដោយបញ្ចប់ក្នុងរយៈពេលក្រោម ១នាទីប៉ុណ្ណោះ៕

Atharva R Bhat កំពុងបង្វិលគូប
Atharva R Bhat កំពុងបង្វិលគូប
កំណត់ត្រា ដែល Atharva R Bhat បំបែកបាន
កំណត់ត្រា ដែល Atharva R Bhat បំបែកបាន
Atharva R Bhat និងឪពុកម្ដាយ
Atharva R Bhat និងឪពុកម្ដាយ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T