ពូកែគេចវេស មិនសហការជាមួយគ្រូពេទ្យ! ស្រាប់តែកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញមុខអន្តរាគមន៍ភ្លាម (មានវីដេអូ)

//s9.kh1.co/2a/2a1d69613199476b3994cc5b056f05cfb269cef4.jpg
សង្គម

 ១៨-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ពូកែគេចវេសមិនសហការ! ស្រាប់តែកងរាជអាវុធហត្ថរាជភ្នំពេញ ចេញមុខអន្តរាគមន៍ភ្លាមៗ ក្រោយមានការស្នើសុំជំនួយពីក្រុមគ្រូពេទ្យ

រាជធានីភ្នំពេញ៖ បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃនេះថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះ មានករណីបុរសម្នាក់ដែល មានការជាប់ពាក់ព័ន្ធជាមួយឪពុកម្តាយ ដែលមានវិជ្ជមានមេរោគកូវីដ១៩ ក្នុងនោះដែរ បុរសរូបនេះ មិនព្រមសហការជាមួយគ្រូពេទ្យដើម្បីយកសំណាកទៅធ្វើតេស្ត ហើយថែមទាំងព្យាយាមគេចវេស បើទោះបីជាក្រុមគ្រូពេទ្យព្យាយាមបញ្ចុះបញ្ចូល និង ពន្យល់ហេតុផលដល់រូបគេយ៉ាងណាក្តី ក៏ពុំព្រមសហការដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ ដោយមានការស្នើសុំជំនួយពីសំណាក់ក្រុមគ្រូពេទ្យ កម្លាំងអន្តរាគមន៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងនៅសាលារាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន នាយករងសេនាធិការដ្ឋាន និង ជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានចេញមុខសហការ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ និង ក្រុមគ្រូពេទ្យក្រសួងសុខាភិបាលចុះទៅដល់ទីតាំងផ្ទាល់ ស្ថិតនៅផ្ទះជាន់ទី៤ ផ្លូវព្រះមុនីវង្ស ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ នាំខ្លួនបុរស ដែលចង់គេចវេសម្នាក់នោះ ទៅកាន់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ចាក់អង្រែក្រោមបានដោយជោគជ័យ ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

កម្លាំងអន្តរគមន៍កងរាជអាវុធហត្ថ
កម្លាំងអន្តរគមន៍កងរាជអាវុធហត្ថ
កម្លាំងអន្តរគមន៍កងរាជអាវុធហត្ថ
កម្លាំងអន្តរគមន៍កងរាជអាវុធហត្ថ
កម្លាំងអន្តរគមន៍កងរាជអាវុធហត្ថ
កម្លាំងអន្តរគមន៍កងរាជអាវុធហត្ថ
កម្លាំងអន្តរគមន៍កងរាជអាវុធហត្ថ
កម្លាំងអន្តរគមន៍កងរាជអាវុធហត្ថ
កម្លាំងអន្តរគមន៍កងរាជអាវុធហត្ថ
កម្លាំងអន្តរគមន៍កងរាជអាវុធហត្ថ
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T