តាមពិតចឹងសោះ! បុរសជនជាតិចិន Rao Shaoxing ស្លាប់ថ្ងៃទី១៤ថ្មីៗនេះ មិនមែនកូវីដ១៩ទេ ព្រោះតែមូលហេតុនេះ

//s9.kh1.co/71/71ff0d38aaa0e3efb43746317f92d3ef0a4cef55.jpg
សង្គម

 ១៨-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ជនជាតិចិន Rao Shaoxing ដែលបានស្លាប់កាលពីថ្ងៃទី១៤ កន្លងទៅនេះ មិនមែនដោយសារកូវីដទេ តែដោយសារមូលហេតុនេះ

ខេត្តព្រះសីហនុ៖ បើយោងគណនីហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបកស្រាយជូនសាធារណ បន្ថែមអំពីបុរសជនជាតិមួយរូប ឈ្មោះ Rao Shaoxing ភេទប្រុស អាយុ២៧ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា បានចូលមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

តាមការបញ្ជាក់របស់រដ្ឋបាល បុរសខាងលើតែងមានអាការៈហត់ និងចុះខ្សោយខ្លាំង ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីធ្វើការសង្គ្រោះបន្ទាន់ ដោយសុខភាពរបស់រូបគេកាន់តែធ្ងន់ធ្ងរ ក៏ត្រូវបានក្រុមគ្រូពេទ្យរៀបចំបញ្ជូនរូបគេទៅសង្គ្រោះនៅរាជធានីភ្នំពេញ  តែយ៉ាងណា បុរសជនជាតិខាងលើបានទទួលមរណភាពនៅម៉ោង ១៖៤៣ នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។

ផ្អែកតាមរបាយការណ៍របស់មន្ទីរពេទ្យខេត្តព្រះសីហនុ និង​កំណត់ហេតុធ្វើកោសល្យវិច័យចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ របស់ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ បុរសជនជាតិខាងលើ បានស្លាប់ដោយសារមានជំងឺរលាកលំពែង រលាកសួតធ្ងន់ធ្ងរ និង មានជាតិស្ករឡើងខ្ពស់។ ហើយដោយយោងទៅតាមលទ្ធផលតេស្តសំណាកចំនួនពីរលើក នៅវិទ្យាស្ថានប៉ាស្ទ័រ បានបង្ហាញថា បុរសរូបនេះ មិនមានវិជ្ជមានកូវីដ១៩ នោះឡើយ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនា និង អានសេចក្តីប្រកាសលម្អិតដែលមានខ្លឹមសារដូចខាងក្រោម៖

ក្រុងព្រះសីហនុ
ក្រុងព្រះសីហនុ
សេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ
សេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T