កុំសេព​​គប់​​​មនុស្ស​​​គិតអវិជ្ជមាន! ៥​ ចំណុច​បង្កើន​​ទំនុក​​ចិត្ត​​លើ​​ខ្លួន​​ឯង​

//s9.kh1.co/71/715d12e0ce5b94388323ac0398dbdcdc079fa7ae.jpg
យល់ដឹង

 ២២-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មនុស្សដែលតស៊ូស្វិតស្វាញ និងជឿជាក់លើសមត្ថភាពខ្លួនឯង...! ពេលដែលអ្នកបង្កើតកំហុស ពេលអ្នកបរាជ័យ ជួបប្រទះ​បញ្ហា​ត្រូវដើរថយក្រោយ កុំជេរខ្លួន​ឯងដោយពាក្យអសរុស ព្រោះវាមិនបានធ្វើអោយអ្នកអារម្មណ៍ល្អទេ។

ការមានទំនុកចិត្តលើខ្លួនឯងត្រូវបានកំណត់ដោយអារម្មណ៏ជឿជាក់លើសមត្ថភាព គុណភាពនិងការវាយតម្លៃអ្វីមួយ។ការមានថាមពលជឿជាក់នេះអាចអោយយើងមានផ្លូវចិត្តរឹងមាំ ជោគជ័យបានទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងវិជ្ជាជីវះផ្សេងៗ ហើយមានអត្ថប្រយោជន៏ជាច្រើនទាំងក្នុងផ្ទះ កន្លែងធ្វើការ ការទំនាក់ទំនង។ល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចៃដន្យ មានវិធីសាស្រ្តជាច្រើនដែលអាចជួយជំរុញអ្នកអោយមាន ទំនុកចិត្ត នៅពេលអ្នកខ្វះខាត រឺបាត់បង់ជំនឿចិត្តបាន៖

១. ឈប់ប្រៀបធៀបខ្លូនឯងជាមួយអ្នកដទៃ

មនុស្សភាគច្រើនតែងចង់អោយខ្លួនឯងល្អលេចធ្លោជាងគេ តែការប្រៀបធៀបមុខមាត់ ឋានះ​ ប្រាក់ខែ គុណសម្បត្តិភាពជោគជ័យរបស់អ្នកដទៃវាពុំមែនជាផ្លូវសម្រាប់ដោះស្រាយនោះទេ ការប្រៀបធៀបបែបនេះអាចអោយអ្នកគិតថាខ្លួនអន់ជាងគេ ជាហេតុបាត់បង់ទំនុកចិត្តក្នុងការបំពេញបំណងខ្លួន។នេះជាវិធីដែលអាចជួយអោយអ្នកមានសេរីភាពពីអន្ទាក់នៃការប្រៀបធៀបបាន៖

.ធ្វើអំពើល្អជាមួយអ្នកដទៃ

.រៀបចំផែនការច្បាស់លាស់

.កុំសេពគប់មនុស្សដែលអវិជ្ជមាន

.ស្វែងរកអ្នកផ្ដល់យោបល់

២. ស្រលាញ់ខ្លួនឯងអោយបានច្រើន

វាជាការពិបាកណាស់ដែលអ្នកមានអារម្មណ៏ល្អនៅពេលកំពុងធ្វើបាបខ្លួនឯង ដូច្នេះហើយប្រសិនបើអ្នកអនុវត្តការមើលថែខ្លួនឯងបានល្អនោះអ្នកនឹងមានអារម្មណ៏ស្រស់ស្រាយ មានគំនិតវិជ្ជមាន​ មានទំនុកចិត្តច្រើនជាងមុន។ប៉ុន្មានចំណុចនេះអ្នកអាចយកទៅប្រតិបត្តិតាមបាន

.របបអាហារ

.ធ្វើលំហាត់ប្រាណ

.ការសមាធិ

.ការគេង

៣. រៀនអត់ទោស និងនិយាយជាមួយខ្លួនឯង

ពេលដែលអ្នកបង្កើតកំហុស ពេលអ្នកបរាជ័យ ជួបប្រទះបញ្ហាត្រូវដើរថយក្រោយ កុំជេរខ្លួន​ឯងដោយពាក្យអសរុស ព្រោះវាមិនបានធ្វើអោយអ្នកអារម្មណ៍ល្អទេ។ ដូច្នេះហើយជំនួសអោយការវាយធ្វើបាបខ្លួនឯងនិយាយជាមួយខ្លួនឯង សួរនិងឆ្លើយស្វែងរកដំណោះស្រាយ សើចដាក់ខ្លួនឯង សរសើរខ្លួនឯង និងប្រាប់ខ្លួនឯងថានៅលើលោកនេះគ្មាននណាម្នាក់ល្អគ្រប់ដប់ទេ។

៤. ប្រើប្រាស់ថាមពលនិយាយវិជ្ជមាន

ការនិយាយជាមួយខ្លួនឯងគឺជាក្ដីសង្ឃឺមដែលអាចជួយជំរុញអោយអាណិតស្រលាញ់ ទទួលយកបញ្ហា ហើយចាប់ផ្ដើមធ្វើការងារថ្មី។ម្យ៉ាងទៀតការនិយាយអវិជ្ជមានវាអាចកំណត់សមត្ថភាពយើង ដាក់កំហិតការជឿជាក់លើខ្លួនឯងដោយដាក់ទោសសតិសម្បជញ្ញះថា ៉ខ្ញុំមិនអាចធ្វើវាបានទេ ៉៉  ៉វាពិបាកណាស់ ខ្ញុំមិនគួរសាកល្បងវាទេ ៉។ពេលក្រោយមុនពេលអ្នកឡើងនិយាយក្នុងការប្រជុំ ធ្វើបទបង្ហាញក្នុងសាលា អ្នកត្រូវចាំថាការគិតខ្លាចក្រែងទាំងអស់ មិនមែនសុទ្ធតែត្រឺមត្រូវទេ។ខាងក្រោមនេះអាចជួយអោយអ្នកកែលម្អការគិតទៅរកផ្លូវវិជ្ជមានច្រើន

ជំនួសអោយការនិយាយថា ខ្ញុំមិនអាចធ្វើបានទេ ដោយ វាពិតជាអាចទៅរួច ព្យាយាមរំលឺកថា ខ្ញុំអាចធ្វើបាន និង អ្វីដែលខ្ញុំត្រូវធ្វើគឹត្រូវសាកល្បងទាំងអស់​​។

ជំនួសអោយការនិយាយថា ៉ខ្ញុំមិនអាចធ្វើអ្វីបានទេ ៉ នៅពេលអ្នកបង្កើតកំហុសត្រូវប្រាប់ខ្លួនឯង​ថា​ ៉ពេលក្រោយខ្ញុំអាចធ្វើបានល្អជាងនេះ ៉  ៉យ៉ាងហោចណាស់ខ្ញុំអាចរៀនពីវាបាន ៉

ជំនួសអោយការនិយាយថា  ៉គេមិនចូលចិត្តខ្ញុំ​ ៉ដោយ  ៉ក្រឡេកមើលខ្លួនឯងថាមានចំណុចខ្វះខាតអី បើយើង​គ្មាន​ទេ ត្រូវគិតថា គេជាអ្នកមានចំណុចខ្វះខាត កុំគិតច្រើន រាប់បានរាប់ គេរាប់យើងមិនបានជារឿងរបស់គេ​ ៉

៥. ទទួលយកការសង្ស័យរបស់ខ្លួនឯង

ពេលខ្លះមនុស្សផ្អាកមិនធ្វើរឿងមួយចំនួន ដូចជា ណាត់ជួបនណាម្នាក់ ការដាក់ពាក្យប្រឡងជាដើមរហូតដល់គេ មាន​ទំនុកចិត្តទើបសម្រេចចិត្តធ្វើ ក៏ប៉ុន្តែមានវិធីបង្កើនទំនុកចិត្តផ្សេងដែលអ្នកអាចធ្វើបាន ដូចជាការធ្វើអ្វីដែលខួរក្បាល​យើង​​​​ប្រាប់ថាមិនអាចទៅរួច។ រៀនអនុវត្តប្រឈមមុខនឹងបញ្ហាដែលខ្លាច ដើម្បីបញ្ឈប់កង្វះភាពជឿជាក់ តែបើធ្វើមិន​បាន​​ល្អ​មិនត្រូវបន្ទោសខ្លួនទេ តែត្រូវប្រាប់ថាវាគ្រាន់តែបទពិសោធន៍ ធ្វើម្ដងទៀតហើយកុំគិតថាការធ្វើខុស​ម្ដងអាច​នឹង​អាក្រក់ដូចអ្នកគិត។

ពេលមានបញ្ហាអ្នកដើរទៅមុខជានិច្ចមិនរារថយ យូរទៅអ្នកនឹងទម្លាប់ហើយមានភាពជឿជាក់គ្រប់រឿង។ នៅទី​បំផុត​អ្នក​ក៏អាចការពារខ្លួនពីគ្រប់ស្ថានភាពគ្រោះថ្នាក់ និងផលវិបាកផ្សេងៗ។

កុំចាំដល់មានទំនុកចិត្ត ១០០% ទើបចាប់ផ្ដើមធ្វើ ព្រោះអ្នកនឹងមិនអាចទៅដល់ទីនោះបានទេ!

Noam phiya
កូនឥន្រ្ទីតូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T