កាល Lampard នៅដឹកនាំរកលក់ចេញ! Chelsea គ្រោងបន្តកុងត្រាជាមួយកីឡាកររូបនេះព្រោះខ្លាចគេចាកចេញពីក្លិប

//s9.kh1.co/c3/c352da7276c2d9bf8f96bc840abef14a3b33fcc8.jpg
កីទ្បា

 ១៧-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Chelsea ចង់បន្តកុងត្រាដល់ខ្សែការពារម្នាក់

អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាកំពុងដុតដៃដុតជើងរៀបចំការស្នើកុងត្រាថ្មីដល់ខ្សែការពារ Antonio Rudiger ដោយភ័យខ្លាចថាគេនឹងចាកចេញពីទឹកដី Stamford Bridge ដោយគ្មានតម្លៃខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Antonio Rudiger 
  ខ្សែការពារ Antonio Rudiger 

កុងត្រារបស់ Rudiger ជាមួយក្លិបនឹងអស់សុពុលភាពនៅឆ្នាំ២០២២នេះហើយទើបក្លិបខ្នះខ្នែងបន្តកុងត្រាថ្មីឲ្យ ទាំងដែលកាលពីលោកគ្រូបង្វឹក Frank Lampard នៅដឹកនាំ កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះប៊ិះតែបានផ្ទេរទៅលេងខ្ចីជើងនៅ Paris Saint-Germain ទៅហើយ។

  ខ្សែការពារ Antonio Rudiger 
  ខ្សែការពារ Antonio Rudiger 

ពេល Chelsea ប្ដូរគ្រូបង្វឹកមកលោកគ្រូ Thomas Tuchel ខ្សែការពារ Antonio Ruidger ក៏មានឱកាសបានចូលលេងញឹកញាប់ឡើងវិញនិងបានក្លាយជាកីឡាករស្នូលម្នាក់នៅតំបន់ការពារធ្វើឲ្យ Chelsea រក្សាការបិទសំណាញ់ទីមិនឲ្យគូប្រកួតស៊ុតចូលបាន១៥ប្រកួតហើយ។

  លោកគ្រូ Thomas Tuchel និង   ខ្សែការពារ Antonio Rudiger
  លោកគ្រូ Thomas Tuchel និង  ខ្សែការពារ Antonio Rudiger

ដោយសារឃើញពីសមត្ថភាពរបស់គេ Chelsea នឹងមិនឲ្យ Rudiger ចាកចេញឡើងដោយព្យាយាមដាក់សំណើកុងត្រាថ្មីដោយកាលពីទិញយកគេដំបូង ក្លិបបានចំណាយប្រាក់ចំនួន ៣០លានផោន(ស្មើនឹងប្រមាណ៤១.៦លានដុល្លារ)។

  ខ្សែការពារ Antonio Rudiger 
  ខ្សែការពារ Antonio Rudiger 

គួរបញ្ជាក់ផងដែរ Rudiger ធ្លាប់ត្រូវអ្នកគាំទ្ររបស់ Chelsea វាយប្រហារតាមបណ្ដាញសង្គមដោយសារពួកគេគិតថា ខ្សែការពារម្នាក់នេះជាដើមហេតុដែលធ្វើឲ្យក្លិបបណ្ដេញលោកគ្រូ Lampard ចេញប៉ុន្តែសាមីខ្លួនបានចេញមុខបកស្រាយហើយថាសម្ពន្ធភាពគេនិងអតីតគ្រូបង្វឹកគ្មានភាពរកាំរកូសអ្វីឡើយ៕

  ខ្សែការពារ Antonio Rudiger និង  អតីតលោកគ្រូបង្វឹក Frank Lampard 
  ខ្សែការពារ Antonio Rudiger និង  អតីតលោកគ្រូបង្វឹក Frank Lampard 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T