យប់មិញក្រុមឈ្នះមែនតែ Aguero ដើរចេញពីទីលានទាំងខឹងសម្បារដោយសារ...(មានវីដេអូ)

//s9.kh1.co/93/936a6d0840682a436b6307dec7e9e5ff8b423e3e.jpg
កីទ្បា

 ១៧-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Aguero ខឹងមិត្តរួមក្រុម ដែលមិនបោះបាល់ឲ្យ ក្នុងការប្រកួតទល់នឹង Gladbach

ហុងគ្រី៖ កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធទី១៧ កន្លងទៅនេះ ក្លិបមេឃខៀវ Manchester City បានយកឈ្នះ Borussia Monchengladbach ដែលជាការប្រកួតវគ្គ១៦ក្រុមជើងទី២ក្របខណ្ឌ Champions League ដោយក្នុងនោះ ខ្សែបម្រើ Kevin De Bruyne និង Ilkay Gundogan ស៊ុតម្នាក់មួយគ្រាប់នៅនាទីទី ១២ និង ១៨ ជួយឲ្យក្រុមយកឈ្នះ Monchengladbach ២ ទល់នឹង ០ ដែលសរុបលទ្ធផលទាំងពីរជើងគឺ Man City ឈ្នះ Borussia Monchengladbach ៤ ទល់នឹង ០ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Manchester City ក្នុងការប្រកួតទល់នឹង Borussia Monchengladbach
កីឡាករ Manchester City ក្នុងការប្រកួតទល់នឹង Borussia Monchengladbach

ប៉ុន្តែអ្វីដែលគេសង្កេតឃើញថាក្រោយចប់ការប្រកួតគឺ ខ្សែប្រយុទ្ធ Sergio Aguero បានដើរចេញពីទីលានទាំងទឹកមុខក្រញ៉ូវ ខណៈដែលមិត្តរួមក្រុមឯទៀតមានទឹកមុខរីករាយឲ្យឃើញច្បាស់។

  ខ្សែប្រយុទ្ធ Sergio Aguero
  ខ្សែប្រយុទ្ធ Sergio Aguero

យោងតាមការរាយការណ៍ Aguero មិនសប្បាយចិត្តដែលមិត្តរួមក្រុមមិនប៉ះបាល់ឲ្យគេបន្ទាប់ពីគេត្រូវលោកគ្រូបង្វឹក Pep Guardiola ប្ដូរចូលជំនួសខ្សែបម្រើ Bernado Silva នៅនាទីទី៧៥ ។

  ខ្សែប្រយុទ្ធ Sergio Aguero
  ខ្សែប្រយុទ្ធ Sergio Aguero

ក្នុងការប្រកួតនោះ Sergio Aguero មិនបានស៊ុតចំគោលដៅសូម្បីតែម្ដងក្នុងការបង្ហាញខ្លួនរយៈពេល១៥នាទីនេះ ហើយប្រភពពី ESPN បានបង្ហើបថា Aguero បានប្រាប់ក្រុមគ្រូបង្វឹកម្នាក់ក្រោយដើរចេញពីទីលានជាភាសាអេស្ប៉ាញថា៖

No me pasan la pelota (ពួកគេមិនបោះបាល់មកឲ្យខ្ញុំទេ។)

ខ្សែប្រយុទ្ធ Sergio Aguero 
ខ្សែប្រយុទ្ធ Sergio Aguero 
ខ្សែប្រយុទ្ធ Sergio Aguero 

រឿងនេះបានកើតឡើងបន្ទាប់ពីថ្មីៗនេះ ផ្ទុះពាក្យចចាមអារ៉ាមថាខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះនឹងចាកចេញពីទឹកដីកីឡដ្ឋាន Etihad នៅចប់រដូវកាល ដោយគ្រោងទៅចូលរួមជាមួយ ក្លិបអ្នកមានបុណ្យ Barcelona នៅអេស្ប៉ាញវិញព្រោះ Aguero ជាមិត្តជិតស្និទ្ធរបស់ Lionel Messi ហើយលោកប្រធានក្លិប Joan Laporta របស់ Barcelona គិតថាបើសិនក្លិបទិញយក Aguero បាន នោះ Messi នឹងព្រមស្នាក់នៅបន្ត។

ខ្សែប្រយុទ្ធ Sergio Aguero 
ខ្សែប្រយុទ្ធ Sergio Aguero 
ខ្សែប្រយុទ្ធ Lionel Messi និង Sergio Aguero លេងនៅជម្រើសជាតិអាហ្សង់ទីន
ខ្សែប្រយុទ្ធ Lionel Messi និង Sergio Aguero លេងនៅជម្រើសជាតិអាហ្សង់ទីន

គួរបញ្ជាក់ផងដែរថា កីឡាករវ័យ៣៣ឆ្នាំរូបនេះផ្ទេរពីក្លិប Atletico Madrid មក Manchester City កាលពីឆ្នាំ២០១១ និងបន្តស្នាក់នៅទីនេះរហូតមកប៉ុន្តែនៅរដូវកាលនេះ គេហាក់បីដូចជាប្រឈមនឹងបញ្ហាមិនចេះចប់មិនចេះហើយ ដោយធ្លាប់រងរបួសនិងឆ្លងវីរុសកូវីដ១៩ទៀតផង។ ជាក់ស្ដែងគេរកបានតែ៣គ្រាប់គត់ក្នុងការបង្ហាញខ្លួន១៤លើកនៅរដូវកាលនេះ។

ខ្សែប្រយុទ្ធ Sergio Aguero រងរបួស 
ខ្សែប្រយុទ្ធ Sergio Aguero រងរបួស 

យ៉ាងណាមិញ Sergio Aguero អាចមានឱកាសបានស្តារមុខមាត់ឡើងវិញក្នុងការប្រកួតបន្ទាប់ដែល Man City ត្រូវប៉ះជាមួយក្លិបស្ករគ្រាប់ Everton ក្នុងពាន FA Cup នៅថ្ងៃទីអាទិត្យទី២១ វេលាម៉ោង១២:៣០នាទីរំលងអាធ្រាត្រ៕

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោម៖

ការប្រកួតរវាង Man City និង Borussia Monchengladbach 
ការប្រកួតរវាង Man City និង Borussia Monchengladbach 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T