Owen Hargreaves ថាមានតែក្រុមមួយនេះទេដែលអាចបញ្ឈប់ Man City មិនឲ្យលើកពានទាំង៤បាន

//s9.kh1.co/4b/4b2713518f2ce6912ce3fd2bcc643d4c3125500d.jpg
កីទ្បា

 ១៧-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Owen Hargreaves ប្រាប់ពីក្រុមខ្លាំងមួយដែលអាចបញ្ឈប់ Man City បាន​

អង់គ្លេស៖ លោក Owen Hargreaves គិតថា Manchester City ពិតជាមានលទ្ធភាពអាចឈ្នះពានទាំង៤នៅរដូវកាលនេះហើយលោកបានបញ្ជាក់ថាមកទល់ពេលនេះហើយ មានតែក្រុមមួយប៉ុណ្ណោះដែលអាចបញ្ឈប់ភាគីរបស់លោកគ្រូបង្វឹក Pep Guardiola បានគឺ ក្លិប Bayern Munich មួយគត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Man City
កីឡាករ Man City
កីឡាករ Bayern Munich 
កីឡាករ Bayern Munich 

ក្លិបមេឃខៀវ Manchester City ទើបតែបញ្ចប់កំណត់ត្រាឈ្នះ២១ដងជាប់ៗគ្នាកាលប៉ះនឹង Manchester United ប៉ុន្តែបន្ទាប់ពីការប្រកួតនោះ Man City បន្តឈ្នះ Southampton, Fulham នៅ Premier League និង Borussia Monchengladbach កាលពីយប់មិញក្នុងការប្រកួតជើងទី២វគ្គ១៦ក្រុមពាន Champions League ទៀតផង។

កីឡាករ Man City ក្នុងការប្រកួតទល់នឹង Borussia Monchengladbach 
កីឡាករ Man City ក្នុងការប្រកួតទល់នឹង Borussia Monchengladbach 

ម្យ៉ាងទៀត Man City បានមកដល់វគ្គផ្ដាច់ព្រ័ត្រពាន Carabao Cup ដោយត្រូវប្រកួតជាមួយ មាន់ខ្នាយមាស Spurs និងកំពុងស្ថិតក្នុងវគ្គ៨ក្រុមពាន FA Cup ខណៈនៅ Premier League វិញ គឺក្រុមមួយនេះបន្តកាន់កាប់កំពូលតារាងផងដែរ ដោយដាច់ក្រុមលេខ២​ Man UTD ដល់ទៅ ១៤ពិន្ទុ ។

កីឡាករ Man City
កីឡាករ Man City

និយាយទាក់ទងនឹងរឿងនេះដែរ លោក Owen Hargreaves អតីតកីឡាកររបស់ Manchester United បាននិយាយថា៖

ខ្ញុំគិតថាយើងគួរតែនិយាយថា Man City ពិតជាអាចឈ្នះពានទាំង៤នៅរដូវកាលនេះ ពួកគេពិតជាធ្វើបានល្អណាស់ ឈ្នះទាំង២១ប្រកួតក្នុងចំណោម២២ប្រកួត។ ខ្ញុំគិតថា Pep ប្រហែលដឹងហើយថាយុទ្ធសាស្ត្របែបនេះរបស់គាត់ពិតជាមានប្រសិទ្ធភាពនិងអាចចូលទៅប្រជែងជាមួយក្រុមខ្លាំងដទៃទៀតបាន។ ក្រុមតែមួយគត់ដែលអាចបញ្ឈប់ពួកគេគឺ Bayern Munich ប៉ុន្តែបើសិនថ្ងៃណាក្រុមរាសីដាក់ ប្រហែល Manchester United អាចបញ្ឈប់ពួកគេបាន។

លោក Owen Hargreaves 
លោក Owen Hargreaves
លោក Owen Hargreaves
កីឡាករ Bayern Munich 
កីឡាករ Bayern Munich 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T