Caviar បញ្ចេញទូរសព្ទ iPhone 12 Pro និង Galaxy S21 Ultra ស្រោបមាសដល់ទៅ១គីឡូក្រាម តម្លៃកប់ពពក

//s9.kh1.co/3e/3e7d865847c972a6edca7ae46d92cbdffc7b3d22.jpg
បច្ចេកវិទ្យា

 ១៦-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អូហូ! ថ្លៃរហូតដល់ទៅ100,000ដុល្លារជាងឯណោះ! មិនធម្មតាទេ!

បរទេស៖ ឧទាហរណ៍ថាអ្នកជាសេដ្ឋីមានលុយក្នុងដៃ159,000ដុល្លារ ហើយចង់ទិញមាស តែមាសធម្មតាវាមិនមាន 5G អ្វីនោះទេ។ ដូច្នេះហើយបើសិនជាអ្នកចង់បានអ្វីដែលប្លែកបន្តិចនោះ ក្រុមហ៊ុន Caviar មានដំណោះស្រាយសម្រាប់បញ្ហានេះ ដោយបានដាក់ចេញនូវទូរសព្ទមាសតម្លៃថ្លៃកប់ពពក។ ឃើញទេបានទាំងមាស បានទាំង 5G។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Caviar បានបញ្ចេញទូរសព្ទស្រោបមាសពីរម៉ូឌែលគឺ Apple iPhone 12 Pro និង Samsung Galaxy S21 Ultra។ ផលិតសម្រាប់អ្នកចង់បានភាពល្អប្លែក ទូរសព្ទមាសនេះមានតំលៃចាប់ពី159,000ដុល្លារឡើងទៅ។ ក្នុងចំណោមម៉ូឌែលទាំងពីរនេះ Samsung Galaxy S21 Ultra មានតម្លៃថ្លៃជាង គឺមានតម្លៃដល់ទៅ169,000ដុល្លារ បីទោះជាទាំងពីរម៉ូឌែលនេះស្រោបមាសបរិមាណដូចគ្នាក៏ដោយ។ ម្យ៉ាងវិញទៀត មានតែ7បំណែកប៉ុណ្ណោះ ដែលនឹងត្រូវបានផលិតចេញពីទូរសព្ទ iPhone និងស៊េរី Galaxy នេះ។

Samsung Galaxy S21 Ultra ស្រោបមាសសុទ្ធ24ការ៉ាត់  ទម្ងន់1គីឡូក្រាម

ស្មាតហ្វូននេះស្រោបមាសសុទ្ធ24ការ៉ាត់ ទម្ងន់1000ក្រាម។ 

ជាធម្មតាក្រុមហ៊ុន Caviar ច្រើនតែប្រើមាស18ការ៉ាត់នៅក្នុងការរចនារបស់ខ្លួន ពោលគឺវាមិនសុទ្ធដូចមាស24ការ៉ាត់ ទេ ប៉ុន្តែមាសសុទ្ធគឺជាលោហៈទន់ដែលមិនសមស្របសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃឡើយ។ ដូច្នេះប្រសិនបើអ្នកទិញទូរសព្ទមាសនេះ អ្នកមិនអាចប្រើស្រោមស៊ីលីកុនធម្មតានោះទេ ហើយត្រូវដាក់វាក្នុងហិបសុវត្ថិភាពតែម្តង។

រឿងសំបកដាក់ទូរសព្ទមាសនេះ Caviar ក៏បានគិតរួចមកជាស្រេច ដែលទូរសព្ទនេះនឹងត្រូវដាក់ក្នុងវ៉ាលីយួរសុវត្ថិភាពពណ៌សដ៏ប្រណិត និងមានអ្នកដឹកជូនទៀតផង ដូចដែលបង្ហាញក្នុងវីដេអូនៅខាងក្រោម៕

 iPhone 12 Pro ដែលស្រោបមាសសុទ្ធ24ការ៉ាត់ ទម្ងន់1គីឡូក្រាម

 iPhone 12 Pro ដែលស្រោបមាសសុទ្ធ 24ការ៉ាត់ ទម្ងន់1គីឡូក្រាម

វីដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T