តម្លៃខ្លួនជាង៥០លាន! Maguire ស្នើសុំឲ្យ Man UTD ទិញយកកីឡាករម្នាក់នៅ Premier League

//s9.kh1.co/41/416ff9f4a4c74a1899578f5a39f3531283cd5c4e.jpg
កីទ្បា

 ១៦-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Maguire ស្នើឱ្យ Man UTD ទិញយកខ្សែការពារម្នាក់នៅ Premier League

អង់គ្លេស៖ ទីផ្សារដោះដូរកីឡាករនារដូវក្ដៅនឹងខិតជិតចូលមកដល់ហើយ ទើបប្រធានក្រុម Harry Maguire នៃក្លិបបិសាចក្រហម Manchester United បានស្នើសុំឲ្យក្លិបទិញយកខ្សែការពារ Ben White ដែលបច្ចុប្បន្នកំពុងលេងឲ្យ Brighton នេះបើយោងតាមសេចក្ដីរាយការណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ  Harry Maguire 
ខ្សែការពារ  Harry Maguire 
  ខ្សែការពារ Ben White 
  ខ្សែការពារ Ben White 

Harry Maguire ចាត់ទុកជាកីឡាករសំណព្វចិត្តរបស់លោកគ្រូបង្វឹក Ole Gunnar Solskjaer ព្រោះតាំងពីផ្ទេរពីក្លិបកញ្ជ្រោង Leicester City ក្នុងឆ្នាំ២០១៩មក រូបគេបានចូលលេងសឹងតែគ្រប់ការប្រកួតដោយកម្របាត់មុខណាស់។

ខ្សែការពារ  Harry Maguire 
ខ្សែការពារ Harry Maguire 

ការស្នើសុំរបស់ Maguire នេះអាចនឹងធ្វើឲ្យក្លិបគិតគូពិចារណាយកការទិញយក Ben White ព្រោះប្រធានក្រុមបិសាចក្រហមរូបនេះចង់ចាប់ដៃគូលេងជាមួយ White ស្របពេលក្លិបក៏កំពុងដាក់គោលដៅទិញយកខ្សែការពារផ្សេងៗទៀតដូចជា Jules Kounde, Raphael Varane និង Pau Torres ជាដើម។

  ខ្សែការពារ Ben White 
  ខ្សែការពារ Ben White 

Ben White អាចលេងជាតំណែងការពារក៏បានបម្រើក៏បានដែលធ្វើឲ្យ Maguire គិតថាស្ទាយ៍នៃការលេងរបស់កីឡាករវ័យ២៣ឆ្នាំរូបនេះស័ក្តិសមនឹងចាប់ដៃគូជាមួយគេណាស់។

  ខ្សែការពារ Ben White 
  ខ្សែការពារ Ben White 

នៅរដូវកាលនេះ White ចូលលេងបាន៣០ប្រកួតឲ្យក្លិបបន្ទាប់ពីត្រឡប់ពីខ្ចីជើងនៅក្លិប Leeds នារដូវកាលមុន ហើយតម្លៃខ្លួនរបស់គេអាចនឹងខ្ទង់ ៥០លានផោន(ស្មើនឹងប្រមាណ៦៩.៦លានដុល្លារ)៕

  ខ្សែការពារ Ben White កាលលេងនៅ Leeds  
  ខ្សែការពារ Ben White កាលលេងនៅ Leeds  

ប្រភពexpress

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T