ស្គមពេកគេមើលងាយណាស់? ធានាថា អាហារ ១០​ប្រភេទ​នេះ​​ ​ជួយឲ្យ​អ្នក​​​​ឡើងទម្ងន់​

//s9.kh1.co/96/964b8b2b6558bc1248c599b004ac98cfce959195.png
យល់ដឹង

 ១៦-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រសិនបើនរណាម្នាក់ចង់ស្វែងរកវិធីដើម្បីធ្វើអោយខ្លួនឯងឡើងទម្ងន់ អត្ថបទ​ខាង​ក្រោមគឺសក្តិសមបំផុតសម្រាប់អ្នក

សម្រាប់​មនុស្សដែលលើសទម្ងន់ប្រាកដជាចង់ស្វែងរកវិធីក្នុងការជួយអោយខ្លួនស្រកគីឡូ និងទម្ងន់។ ដោយឡែកសម្រាប់​អ្មកដែលមានសភាពស្គមស្គាំង និងមិនឡើងគីឡូសោះ គេនឹងខំប្រឹងស្វែងរកវិធីដើម្បីធ្វើអោយខ្លួន​ឡើងគីឡូនិងទម្ងន់ជាមិនខានឡើយ។ ប្រសិនបើនរណាម្នាក់ចង់ស្វែងរកវិធីដើម្បីធ្វើអោយខ្លួនឯងឡើងទម្ងន់ អត្ថបទ​ខាង​ក្រោមគឺសក្តិសមបំផុតសម្រាប់អ្នក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១. ទឹកដោះគោ 

ទឹកដោះគោ 
ទឹកដោះគោ 

បើអ្នកទទួលទានទឹកដោះគោ១ ឬ២កែវ ពេលញាំអាហារសម្រន់ ឬមុននិងក្រោយពេលហាត់ប្រាណ វានឹងជួយបន្ថែម​ប្រូតេអុ៎ីននៅក្នុងរាងកាយរបស់លោកអ្នក។ 

ទី២. ភេស្ជៈក្រឡុកដោយខ្លួនឯង 

ភេស្ជៈក្រឡុក
ភេស្ជៈក្រឡុក

រូបមន្តភេស្ជៈដែលមានជាតិប្រូតែអុ៎ីនច្រើន ដែលអ្នកអាចសាកល្បងបាននៅផ្ទះ រួមមានការក្រឡុកផ្លែឈើដែល​អ្នក​ចូលចិត្ត ឬបន្លែបៃតងលាយជាមួយគ្នាក៏បាន។ 

ទី៣. ពពួកគ្រាប់ធញ្ញជាតិ 

ពពួកគ្រាប់ធញ្ញជាតិ 
ពពួកគ្រាប់ធញ្ញជាតិ 

គ្រាប់អាល់ម៉ុន គ្រាប់ស្វាយចន្ទី ប៊័រសណ្តែកដី ដែលមិនមានជាតិស្ករសិប្បនិម្មិត សុទ្ធតែអាចទទួលទានបាន​ជា​លក្ខណៈអាហារសម្រន់ និងជួយអោយអ្នកឡើងគីឡូផងដែរ។ 

ទី៤. សាច់ 

សាច់ 
សាច់ 

សាច់គឺជាប្រភេទអាហារដែលសម្បូរទៅដោយប្រូតេអ៉ីន។ ប្រសិនបើអ្នកទទួលទានសាច់ដែលមានគុណភាពល្អ វានឹងជួយបង្កើនសាច់ដុំ និងឡើងទម្ងន់ផងដែរ។ 

ទី៥. ត្រីសាល់ម៉ុន 

ត្រីសាល់ម៉ុន
ត្រីសាល់ម៉ុន

សាលម៉ុនគឺជាប្រភេទត្រីដែលមានជាតិខ្លាញ់ច្រើន ហើយក៏ជាប្រភពនៃអាស៊ីតអូមេហ្គា៣ និហប្រូតេអ៉ីន។ 

ទី៦. ផ្លែប៊័រ 

ផ្លែប៊័រ
ផ្លែប៊័រ

សម្រាប់ផ្លែឈើមួយប្រភេទនេះអ្នកអាចបរិភោគវាសុទ្ធ ឬក៏ជាមួយនឹងផ្លែឈើដទៃក៏បានដែរ។ ផ្លែប័រពោរពេញទៅ​ដោយ​សារធាតុចិញ្ចឹម និងខ្លាញ់ល្អ។ 

ទី៧. ផ្លែឈើក្រៀម

ផ្លែឈើក្រៀម 
ផ្លែឈើក្រៀម 

ប្រភេទផ្លែឈើក្រៀមមានផ្ទុកទៅដោយកាល់ឡូរី សារធាតុសសៃដែលល្អសម្រាប់សុខភាព និងសារធាតុប្រឆាំង​អុកសុ៎ីតកម្ម។ វាបន្ថែមនូវសារធាតុចិញ្ចឹម និងកាល់ឡូរីច្រើនទៀតនៅក្នុងរបបអាហារ។ 

ទី៨. ស៊ុត 

ស៊ុត
ស៊ុត

ទទួលទានកាន់តែច្រើនគឺកាន់តែល្អ ជាពិសេសអ្នកដែលកំពុងព្យាយាមហាត់ប្រាណយកសាច់ដុំ។ វានឹងរឹតតែល្អ ប្រសិនបើ​អ្នកញាំវាទាំងមូលដោយមិនញាំតែពងស ឬពងក្រហមឡើយ។

ទី៩. សូកូឡា

សូកូឡា ឭ
សូកូឡា ឭ

សូកូឡាសម្បូរទៅដោយសារធាតុប្រឆាំងនឹងអ៊ុកស៊ីតកម្ម សារធាតុចិញ្ចឹម និងកាល់ឡូរីជាច្រើនទៀត ដែលនឹងជួយ​អោយ​អ្នកឡើងគីឡូលឿនតែម្ដង។ 

ទី១០. ប្រេង និងខ្លាញ់ធម្មជាតិ

ប្រេង និងខ្លាញ់ធម្មជាតិ
ប្រេង និងខ្លាញ់ធម្មជាតិ

ប្រេងអូលីវ ប្រេងដូង ប្រេងឆា អោយតែប្រេងធម្មជាតិសុទ្ធសឹងតែល្អក្នុងការជួយលោកអ្នកអោយឡើងទម្ងន់៕

Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T