ឃាត់លែងបានហើយ! កីឡាករ Man UTD ម្នាក់នេះរំអុក ចាកចេញពីក្លិបដោយគ្រោងនឹងទៅនិយាយជាមួយលោក Woodward ផ្ទាល់

//s9.kh1.co/0e/0e040d4bd57dc8385e930f1cf29c03e4d8aa082c.jpg
កីទ្បា

 ១៦-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ខ្សែបម្រើម្នាក់របស់ Manchester United ទាមទារឱ្យក្លិបដោះលែងគេ

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ ខ្សែបម្រើ Donny Van De Beek នឹងចាកចេញពីក្លិបបិសាចក្រហម Manchester United បន្ទាប់ពីចំណាយពេលស្នាក់នៅទឹកដី Old Trafford បានតែ១រដូវកាលដោយសារតែគេសឹងតែមិនមាននាទីចូលលេងតាំងពីផ្ទេរពីក្លិប AFC Ajax ក្នុងតម្លៃខ្លួន៤០លានផោន (ឬស្មើនឹងប្រមាណ៥៥.៥លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ខ្សែបម្រើ Donny Van De Beek
   ខ្សែបម្រើ Donny Van De Beek

កាលពីរដូវក្ដៅមុន De Beek ចាត់ទុកថាជាកីឡាករដែល Manchester United ចុះទុនបោះប្រាក់ច្រើនសន្ធឹកសន្ធាប់ដើម្បីទិញយកគេ ប៉ុន្តែជាក់ស្ដែងពេលមកលេងនៅទីនេះ កីឡាករសញ្ជាតិហូឡង់រូបនេះបែរជាអង្គុយតែកៅអីបម្រុងជាងរត់លើវាលស្មៅ។

   ខ្សែបម្រើ Donny Van De Beek
   ខ្សែបម្រើ Donny Van De Beek

សារព័ត៌មាន Daily Star បានបង្ហើបថា Donny van de beek មិនអាចប្រឈមនឹងស្ថានការណ៍បែបនេះបានទេហើយគេភ័យព្រួយណាស់ព្រោះចង់មាននាទីចូលលេងច្រើនដើម្បីជាប់ជម្រើសចូលលេងឲ្យក្រុមជម្រើសជាតិហូឡង់ក្នុងព្រឹត្តិការណ៍ Euro ខាងមុខដោយគ្រោងនឹងទៅពិភាក្សាជាមួយ CEO របស់ក្លិបបិសាចក្រហមគឺលោក Ed Woodward ទាក់ទងនឹងការចាកចេញរបស់គេនេះផងដែរ។

   ខ្សែបម្រើ Donny Van De Beek
   ខ្សែបម្រើ Donny Van De Beek

នៅរដូវកាលនេះ Van De Beek ជាប់ជម្រើស១១នាក់ដំបូងបានតែ១១ប្រកួតគត់ក្នុងការបង្ហាញខ្លួនសរុប១៥ប្រកួតរបស់គេ ខណៈដែលខ្សែបម្រើនៅ Man UTD មានគរជើងគ្នាប៉ុន្តែលោកគ្រូបង្វឹក Ole Gunnar Solskjaer ហាក់បីដូចជាពេញចិត្ត ខ្សែបម្រើ Scott McTominay, Nemanja Matic, Paul Pogba ,Fred និង Bruno Fernandes ជាង De Beek ទើបវាពិបាកក្នុងការដណ្ដើមតំណែងនេះ។

   ខ្សែបម្រើ Donny Van De Beek
   ខ្សែបម្រើ Donny Van De Beek

គួរបញ្ជាក់ផងដែរថា ខណៈនេះ កីឡាករវ័យ១៥ឆ្នាំរូបនេះគ្មានឈ្មោះក្នុងបញ្ជីកីឡាករដែលត្រូវចូលប្រកួតនោះឡើយដោយសារតែគេរងរបួសត្រង់សាច់ដុំកាលពីចុងខែកុម្ភៈកន្លងមកប៉ុន្តែក្នុងការប្រកួតទល់នឹង AC Milan ជើងទី២នេះ គេអាចនឹងមានឈ្មោះធ្វើដំណើរទៅទឹកដីអ៊ីតាលីដែរ។

  លោកគ្រូបង្វឹក Ole Gunnar Solskjaer និង    ខ្សែបម្រើ Donny Van De Beek
  លោកគ្រូបង្វឹក Ole Gunnar Solskjaer និង  ខ្សែបម្រើ Donny Van De Beek

កន្លងមក Van De Beek ធ្លាប់បង្ហាញទឹកមុខតក់ស្លុតនិងក្រៀមក្រំពេលលោកគ្រូបង្វឹក Ole Gunnar Solskjaer ប្ដូរគេចេញកាលប្រកួតទល់នឹង West Ham នៅនាទីទី៧៣ ធ្វើឲ្យមានការសង្ស័យថា De Beek ពិតជាមិនចង់ស្នាក់នៅទីនេះបន្តទេ៕

  ខ្សែបម្រើ Donny Van De Beek កាលប្រកួតទល់នឹង West Ham 
  ខ្សែបម្រើ Donny Van De Beek កាលប្រកួតទល់នឹង West Ham 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T