ប្រទេសទាំង ១០ ដែលមានប្រទេសជិតខាងជាប់គ្នាច្រើនជាងគេនៅក្នុងពិភពលោក

//s9.kh1.co/bc/bc537738198dfe88a706526522e8e0c99aa9b66a.jpeg
យល់ដឹង

 ១៦-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ប្រទេសទាំង ១០ ដែលមានប្រទេសជិតខាងជាប់គ្នាច្រើនជាងគេនៅក្នុងពិភពលោក

តើអ្នកទាំងអស់គ្នាដឹងទេថាប្រទេសមួយណាដែលមានព្រំប្រទល់ជាប់នឹងប្រទេសជិតខាងច្រើនជាងគេ? យើងដឹងហើយថាប្រទេសកម្ពុជាយើងមានព្រំប្រទល់ជាប់នឹងប្រទេសចំនួន៣គឺ ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវ។ ដូចនេះគ្រាន់តែជាប់ព្រំដែនចំនួន៣ប្រទេស គឺមិនមែនជាប្រទេសដែលមានព្រំប្រទល់ជិតខាងច្រើននោះឡើយ។ ខាងក្រោមនេះជាប្រទេសចំនួន១០ក្នុងពិភពលោក ដែលមានព្រំប្រទល់ជាប់នឹងប្រទេសជិតខាងច្រើនជាងគេ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១. សាធារណៈរដ្ឋប្រទេសចិន (People Republic of China)

ផែនទីប្រទេសចិន 
ផែនទីប្រទេសចិន 

ប្រទេសចិនគឺជាប្រទេសធំមួយនៅក្នុងទ្វីបអាស៊ី។ ចំនួនប្រទេសដែលជាប់នឹងប្រទេសមួយនេះមាន១៤ប្រទេសដូចជា ម៉ុងហ្គោលី ប្រទេសកាហ្សាក់ស្ថាន ប្រទេសកូរ៉េខាងជើង ប្រទេសរុស្សុី កៀហ្សុីសុីស្ថាន  តាហ្សុីគីស្ថាន អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន ឥណ្ឌា នេប៉ាល់ ប៊ូតាន មីយ៉ាន់ម៉ា ឡាវ និងប្រទេសវៀតណាម។ ក្រៅពី១៤ប្រទេសខាងលើ ក៏មានម៉ាកាវ និងហុងកុងផងដែរ។ ហើយចម្ងាយដែលជាប់នឹងប្រទេសជិតខាងមានប្រវែង១លាន៨សែនគីឡូម៉ែត្រ។ 

ទី២. ប្រទេសរុស្សុី (Russia) 

ប្រទេសរុស្សុ៎ី
ប្រទេសរុស្សុ៎ី

ប្រទេសរុស្សុីគឺជាដែលធំជាងគេនៅក្នុងពិភពលោក ដែលនៅលើទ្វីបចំនួន២គឺទ្វីបអឺរ៉ុប និងទ្វីបអាសុី។ មានប្រទេសចំនួន១៤ដែលមានព្រំប្រទល់ជាប់នឹងប្រទេសយក្សមួយនេះមានដូចជា ប្រទេសហ្វាំងឡង់ អេស្តូនី ឡាតវីយ៉ា លីទុយណេសុី បេឡារុស អ៊ុយក្រែន ហ្សកហ្សុី អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន ចិន ម៉ុងហ្គោលី កូរ៉េខាងជើង ន័រវ៉េ និងប៉ូឡូញ។ 

ទី៣. ប្រទេសប្រេសុីល (Brazil) 

ប្រទេសប្រេសុ៎ីល
ប្រទេសប្រេសុ៎ីល

ប្រេសុីលគឺជាប្រទេសដែលមានទំហំធំជាងគេលំដាប់ទី៥នៅក្នុងពិភពលោក។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសចំនួន១០ប្រទេសមានដូចជា ប្រទេសសូរីណា ហ្គៀណាបារាំង  ហ្គាយយ៉ាណា វេណេហ្សុយឡា កូឡុំប៊ី ប៉េរ៉ូ បូលីវី អ៊ូរ៉ាហ្គាយ ប៉ារ៉ាហ្គាយ និងអាហ្សង់ទីន។ ចំនួនចម្ងាយដែលមានព្រំប្រទល់ជាប់នឹងប្រទេសជិតខាងគឺ ១៤,៦៩១គីឡូម៉ែត្រ។ 

ទី៤. សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ (Democratic Republic of Congo 

សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ 
សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ 

សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ គឺជាប្រទេសធំមួយដែលស្ថិតនៅក្នុងទ្វីបអាហ្រ្វិក។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសចំនួន៩គឺ ប្រទេសប៊ូរុនឌី រ៉ាន់ដា សាធារណរដ្ឋអាហ្វ្រិកកណ្តាល អ៊ូហ្គង់ដា ស៊ូដង់ខាងត្បូង សាធារណរដ្ឋកុងហ្គោ អង់កូឡា ហ្សាំប៊ី និងតង់ហ្សានី។ 

ទី៥. ប្រទេសអាល្លឺម៉ង់ (Germany) 

ប្រទេសអាល្លឺម៉ង់ 
ប្រទេសអាល្លឺម៉ង់ 

ប្រទេសអាល្លឺម៉ង់គឺជាប្រទេសមួយដែលស្ថិតនៅក្នុងទ្វីបអឺរ៉ុប។ មានប្រទេសចំនួន៩ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអាល្លឺម៉ង់ មានដូចជា ប្រទេសហូឡង់ បែលហ្សិក បារាំង ស្វីស អូទ្រីស ប៉ូឡូញ សាធារណរដ្ឋឆែក ដាណឺម៉ាក់ និងប្រទេសលុចហ្សំបួរ។ 

ទី៦. ប្រទេសអូទ្រីស (Austria) 

ប្រទេសអូទ្រីស
ប្រទេសអូទ្រីស

ប្រទេសអូទ្រីសក៏ជាប្រទេសដែលស្ថិតនៅក្នុងអឺរ៉ុបផងដែរ។ មានប្រទេសចំនួន៨ដែលមានព្រំប្រទល់ជាប់នឹងប្រទេសមួយនេះ ដែលមានដូចជា ប្រទេសហុងគ្រី ស្លូវ៉ាគី សាធារណរដ្ឋឆែក អាល្លឺម៉ង់ ស្វីស អុីតាលី លិចទែនស្តែន និងប្រទេសស្លូវេនី។ ប្រវែងរបស់ប្រទេសនេះដែលមានព្រំដែនជាប់នឹងប្រទេសជិតខាងសរុបមានប្រវែង ២,៥៦២គីឡូម៉ែត្រ។ 

ទី៧. ប្រទេសបារំាង (France) 

ប្រទេសបារំាង
ប្រទេសបារំាង

ប្រទេសបារាំងក៏ជាប្រទេសមួយដែលស្ថិតនៅក្នុងទ្វីបអឺរ៉ុបផងដែរ។ មានប្រទេសចំនួន៧ដែលមានព្រំប្រទេសជាប់នឹងប្រទេសមួយនេះដែលមានដូចជា ប្រទេសប៊ែលហ្សិក ប្រទេសអាល្លឺម៉ង់ ស្វីស អុីតាលី អេស្ប៉ាញ អង់ដូរ៉ា លុចហ្សំបួរ និងប្រទេសម៉ូណាកូ។ ប្រទេសបារាំងមានព្រំប្រទល់ជាប់នឹងប្រទេសអេស្ប៉ាញប្រវែង៦២៣គីឡូម៉ែត្រ។ 

ទី៨. ប្រទេសស៊ែប (Serbia) 

ប្រទេសស៊ែប
ប្រទេសស៊ែប

ប្រទេសស៊ែបក៏ជាប្រទេសមួយដែលស្ថិតនៅក្នុងទ្វីបអឺរ៉ុបផងដែរ។ មានប្រទេសចំនួន៨ដែលមានព្រំប្រទេសស៊ែប ដែលមានដូចជាប្រទេសរ៉ូម៉ានី ហុងគ្រី បូស្នី និងហឺហ្សីហ្គោវីណា ម៉ាសេដូណា ប៊ុលការី កូសូវ៉ូ និងប្រទេសម៉ុងតេណេក្រូ។ 

ទី៩. ប្រទេសតង់ហ្សានី (Tanzania)

ប្រទេសតង់ហ្សានី
ប្រទេសតង់ហ្សានី

ប្រទេសតង់ហ្សានីគឺជាប្រទេសមួយដែលស្ថិតនៅឯទ្វីបអាហ្រ្វិក។ មានប្រទេសចំនួន៨ដែលមានព្រំប្រទល់ជាប់នឹងប្រទេសមួយនេះដែមានដូចជា ប្រទេសកេនយ៉ា ប៊ូរុនឌី អ៊ូហ្គង់ដា ហ្សាំប៊ី ម៉ាឡាវី រ៉ាន់ដា សាធារណេដ្ឋប្រជាធិបតេយ្យតុងហ្គោ និងប្រទេសម៉ូហ្សាំប៊ិក។ ប្រវែងសរុបដែលប្រទេសមួយនេះមានព្រំប្រទល់ជាប់នឹងប្រទេសជិតខាងគឺ ៣,៨៦១គីឡូម៉ែត្រ។ 

ទី១០. ប្រទេសតួគី (Turkey)

ប្រទេសតួគី 
ប្រទេសតួគី 

ប្រទេសតួគីគឺជាប្រទេសដែលគេចាត់ទុកថាមានទីតាំងស្ថិតនៅទ្វីបចំនួន២ដូចប្រទេសរុស្សុីដែរ គឺទ្វីបអឺរ៉ុប និងទ្វីបអាសុ៎ី។ ចំនួនប្រទេសដែលជាប់នឹងប្រទេសនេះមានដូចជា ប្រទេសអាមេនី ហ្សកហ្សុ៎ី អ៊ីរ៉ាក់ អ៊ីរ៉ង់ សុីរី អាសែបៃហ្សង់ ប៊ុលហ្គារី និងប្រទេសក្រិច។ ប្រវែងដែលប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសជិតខាងគឺ២,៦៤៨គីឡូម៉ែត្រការ៉េ៕

Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T