កម្សាន្ត៖ ពុកម៉ែបងប្អូនច្បាស់ជ្រាបយ៉ាងច្បាស់អំពីព្រឹត្តិការណ៍មួយដែលបានកើតឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ នៅក្នុងខេត្តតាកែវ ក្រោយពីអ្នកកំដរកូនកំលោះមួយរូបបានតេស្តវិជ្ជមានកូវីដ១៩ ក្នុងនោះដែរ បុរសរូបរងការប្រមាថ ក៏មាក់ងាយ ជាពិសេសនោះត្រូវបានមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក ផ្តល់រហ័សនាមថា ស្ថានិក១២ មីនា ដោយបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៤០០ នាក់ ជាប់ពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍នៃមង្គលការនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក យោងតាមវីដេអូសម្ភាសន៍តាមទូរស័ព្ទជាមួយ លោក កក្កដា សោភ័ណ បានថ្លែងប្រាប់ដោយអួលដើមកទ្រហ៊ោយំបែបនេះថា៖
........ខ្ញុំទៅដល់ខ្ញុំក៏មានលក្ខណៈថា វាដូចផ្តាសាយ អាការៈចឹង ណាមួយបើខ្ញុំដឹងថា ខ្ញុំកើតកូវីដក៏ខ្ញុំអត់ទៅ ខ្ញុំអត់ចង់បំផ្លាញជីវិតអ្នកដទៃ ឱ្យគេមកពិបាកដោយសារខ្ញុំ គ្មានអ្នកណាចង់ឱ្យកើតជំងឺបែបហ្នឹងឡើងទេ ខ្ញុំចង់ប្រាប់ពួកគាត់ថា សូមចិត្តគាត់ កុំផូសជេរខ្ញុំ កុំឆាតមកជេរខ្ញុំ ទាំងដែលខ្ញុំអត់ចង់ឱ្យកើតជំងឺនេះឡើងទេ ព្រោះដោយសារអី អ្នកការក៏ជាមិត្តភ័ក្តជិតស្និទ ដែលខ្ញុំស្គាល់គ្នាតាំងពីក្មេង ហើយនៅតាកែវជាស្រុកកំណើតខ្ញុំ ខ្ញុំមែនចង់ឱ្យកើតចឹងទេ ចឹងអ្នកទាំងអស់គ្នាកុំយល់ច្រឡំ បើខ្ញុំស្លាប់ម្នាក់ឯង ខ្ញុំសុខចិត្តងាប់ក៏បានដែរ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖




