លោក Merson ថា Man UTD មិនអាចឈ្នះពាន PL ទេ បើនៅតែពឹងលើខ្សែប្រយុទ្ធម្នាក់នេះ ដូច្នេះគួរទិញ Kane មកជំនួសវិញ

//s9.kh1.co/3b/3ba0e7b10c3f3cf866a9f028aaf13bf5c1f08868.jpg
កីទ្បា

 ១៥-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Paul Merson ថា Man UTD គួរតែទិញ Kane មកជំនួសខ្សែប្រយុទ្ធរូបនេះ​

អង់គ្លេស៖ លោក Paul Merson បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា ក្លិបបិសាចក្រហម Manchester United គ្មានផ្លូវអាចឈ្នះពាន Premier League បានទេបើសិននៅតែយក ខ្សែប្រយុទ្ធ Edinson Cavani ធ្វើជាខ្សែប្រយុទ្ធជួរមុខរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Edinson Cavani
  ខ្សែប្រយុទ្ធ Edinson Cavani

Cavani នឹងផុតកុងត្រាជាមួយ Man UTD នៅចុងរដូវកាលនេះហើយបន្ទាប់ពីផ្ទេរពី Paris Saint-Germain កាលពីខែតុលាឆ្នាំ២០២០កន្លងមកនេះ ហើយពេលផ្ទេរមកលេងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Ole Gunnar Solskjaer កីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះបានបង្ហាញទម្រង់លេងដ៏លេចធ្លាប៉ុន្តែថ្មីៗមកនេះ ព័ត៌មានចចាមអារ៉ាមមួយបានផ្ទុះឡើងថា Cavani មិនសប្បាយចិត្តក្នុងការស្នាក់នៅទឹកដី Old Trafford ឡើយនិងចង់ផ្ទេរទៅលេងនៅ Boca Juniors ។

  ខ្សែប្រយុទ្ធ Edinson Cavani
  ខ្សែប្រយុទ្ធ Edinson Cavani
  ខ្សែប្រយុទ្ធ Edinson Cavani និងលោកគ្រូបង្វឹក Ole Gunnar Solskjaer
  ខ្សែប្រយុទ្ធ Edinson Cavani និងលោកគ្រូបង្វឹក Ole Gunnar Solskjaer

លោក Paul Merson ឯណោះវិញមើលឃើញថា ក្លិបត្រូវតែឈប់ពឹងពាក់លើ Edinson Cavani និងត្រូវរកបេក្ខភាពខ្សែប្រយុទ្ធដ៏ស័ក្តិសមម្នាក់មកជំនួសរូបគេដែលលោកគិតថា ខ្សែប្រយុទ្ធ Harry Kane គួរតែអាចបំពេញតួនាទីនេះបាន។

  ខ្សែប្រយុទ្ធ Harry Kane
  ខ្សែប្រយុទ្ធ Harry Kane

លោកបានថ្លែងប្រាប់ Sky Sport ថា៖

ខ្ញុំជាអ្នកគាំទ្រម្នាក់របស់គេ(Edinson Cavani)ហើយខ្ញុំគិតថាគេជាកីឡាករមួយរូបដ៏ពិសេសប៉ុន្តែ Man UTD ត្រូវការឈ្នះពាន Premier League ហើយអ្នកមិនអាចឈ្នះវាដោយយក Cavani មកលេងបានទេ។ ក្លិបគួរតែរកខ្សែប្រយុទ្ធស្លាបកណ្ដាលម្នាក់ទៀតមកជំនួស។ វាគ្មានផ្លូវដែលគេអាចចូលលេងបាន៣៨ប្រកួតនៅ Premier League ហើយរកបាន២៥គ្រាប់នោះឡើយ។ គេជាកីឡាករកំពូលមែនតែគេមិនមែនស្ថិតក្នុងយុវភាពដែលមានកម្លាំងពលំពេញលេញឡើយ វាពិតណាស់ដែលគេចូលរួមចំណែកធ្វើឲ្យមិត្តរួមក្រុមមានជំនឿជឿជាក់ជាងមុនប៉ុន្តែបើសិនអ្នកទិញយក Erling Haaland ឬ Harry Kane ខ្ញុំគិតថា Cavani គួរតែចាកចេញព្រោះក្លិបគ្មានផ្លូវអាចផ្ដល់ប្រាក់១សែនផោន(ស្មើនឹងប្រមាណ ១សែន៣ម៉ឺនដុល្លារ) អ៊ីចឹងហើយក្លិបត្រូវតែលក់ Cavani បើសិនចង់យក ខ្សែប្រយុទ្ធឆ្នើមណាមួយមក៕

លោក Paul Merson
លោក Paul Merson
លោក Paul Merson

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T