Ole ប្រាប់ថាចង់បានអតីតតារាឆ្នើមរបស់ Man UTD ពីររូបនេះមកលេងក្រោមការដឹកនាំរបស់លោក

//s9.kh1.co/00/00f36558994ccf916c8ce6e3f622dcfacf0697df.jpg
កីទ្បា

 ១៥-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Ole ចង់បានអតីតមិត្តរួមក្រុមពីររូបមកលេងឱ្យ Man UTD

អង់គ្លេស៖ លោកគ្រូបង្វឹក Ole Gunnar Solskjaer បានបង្ហើបថាលោកគ្រូចង់ចុះកុងត្រាយក ខ្សែប្រយុទ្ធ Cristiano Ronaldo និង អតីតខ្សែបម្រើឆ្នើម Roy Keane មកលេងឲ្យក្រុមបិសាចក្រហម Manchester United នាពេលឥលូវៗនេះបើសិនជាអាចទៅរួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកគ្រូបង្វឹក Ole Gunnar Solskjaer
  លោកគ្រូបង្វឹក Ole Gunnar Solskjaer

លោកគ្រូ Solskjaer ធ្លាប់ចំណាយពេលដល់ទៅ៩ឆ្នាំកៀកកគ្នាលេងជាមួយប្រធានក្រុម Roy Keane ហើយថែមទាំងបានឈ្នះពាន Premier League ដល់ទៅប្រាំសម័យជាមួយគ្នាដោយកាលណោះលោកគ្រូ និង Roy Keane បានក្លាយជាកីឡាករស្នូលក្រោមការដឹកនាំរបស់ Sir Alex Ferguson ក្នុងឆ្នាំ១៩៩៩។

  ប្រធានក្រុម Roy Keane  និង Ole Gunnar Solskjaer
  ប្រធានក្រុម Roy Keane  និង Ole Gunnar Solskjaer

ខ្សែប្រយុទ្ធ Cristiano Ronaldo ឯណេះវិញបានផ្ទេរមកចូលរួមជាមួយ Manchester United កំឡុងពេលដែលលោកគ្រូ Ole ស្នាក់នៅទឹកដី Old Trafford ដែរ ក្នុងនាមជាកីឡាករ ដោយថែមទាំងបានលើកពាន Premier League ជាមួយគ្នាទៀតផង។

Ole Gunnar Solskjaer និង Cristiano Ronaldo 
Ole Gunnar Solskjaer និង Cristiano Ronaldo 

ថ្លែងក្នុងកម្មវិធីសួរសំណួរចម្លើយមួយ អ្នកគាំទ្ររបស់ Manchester United ម្នាក់បានសួរ Solskjaer ថាលោកគ្រូចង់បានអតីតកីឡាករ Man UTD រូបណាមករួមក្រុមនាពេលឥលូវៗនេះ? លោកគ្រូក៏សម្រេចចិត្តមិនដាច់ថាតើគួររើសយក Cristiano Ronaldo ឬ Roy Keane។

  ខ្សែប្រយុទ្ធ Cristiano Ronaldo និង Roy Keane   
  ខ្សែប្រយុទ្ធ Cristiano Ronaldo និង Roy Keane   

មានកីឡាករច្រើនដែរដែលខ្ញុំចង់ឲ្យគេមកលេងនៅ Man UTD ពេលនេះ ខ្ញុំចង់បាន Roy Keane ណាស់តែខ្ញុំមិនច្បាស់ទេថាអាចដឹកនាំគេបានឬអត់។ បើបាន Keane មកមែន ខ្ញុំប្រាកដជាដាក់ឲ្យគេចូលលេងរាល់ថ្ងៃរាល់សប្តាហ៍មិនខាន Roy គឺជាកីឡាករដែលអាចជះឥទ្ធិពលល្អដល់កូនក្រុមខ្ញុំ។ ខ្ញុំក៏ធ្លាប់បានលេងជាមួយ Cristiano Ronaldo ដែរ។ Ronaldo ជាកីឡាករល្អបំផុតអមជាមួយ Messi អស់រយៈពេល១០ទៅ១៥ឆ្នាំមកហើយ ដូច្នេះខ្ញុំនឹងជ្រើសរើសយកគេ(Ronaldo)មួយទៀត៕

លោកគ្រូបង្វឹក Ole Gunnar Solskjaer 
Cristiano Ronaldo និង  Ole Gunnar Solskjaer
Cristiano Ronaldo និង  Ole Gunnar Solskjaer
Ole Gunnar Solskjaer និងRoy Keane<br><br>
Ole Gunnar Solskjaer និងRoy Keane

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T