តើអ្នកដឹងទេ? ថ្ងៃនេះគឺជាថ្ងៃផៃ

//s9.kh1.co/bd/bdcbd7a906207f0237a55dd83ed6d6ea95520afe.jpg
បច្ចេកវិទ្យា

 ១៤-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ចំណែកអង្គការយូណេស្កូក៏បានចេញមុខផងដែរ ដែលបានកំណត់យកថ្ងៃផៃនេះ ជាទិវាគណិតវិទ្យាអន្តរជាតិ នៅក្នុងកិច្ចប្រជុំទូទៅមួយ ចាប់ពីឆ្នាំ២០១៩មក។

បរទេស៖ ថ្ងៃផៃត្រូវបានគេប្រារព្ធជារៀងរាល់ឆ្នាំ​ នៅថ្ងៃទី១៤ ខែមីនា ហើយផៃគឺជាផលធៀបរវាងបរិមាត្រនៃរង្វង់ជាមួយនឹងអង្កត់ផ្ចិតរបស់វា។ នៅក្នុងការសិក្សាគណិតវិទ្យា សិស្សានុសិស្សប្រើប្រាស់ផៃនៅក្នុងតម្លៃ៣.១៤ ឬ៣.១៤១៥៩។ ហេតុអ្វីបានជាគេយកថ្ងៃទី១៤ ខែមីនា ធ្វើជាថ្ងៃនៃផៃ? ដោយតម្លៃនៃផៃគឺ៣.១៤ នោះគេបានយកតួលេខដំបូងគេគឺ៣ តំណាងឲ្យខែមីនា ដែលជាខែទី៣នៅក្នុងប្រតិទិនប្រចាំឆ្នាំរបស់យើង។ ហើយបន្ទាប់មកលេខ១៤ តំណាងឲ្យថ្ងៃទី១៤នៅក្នុងខែមីនានេះឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លេខ៣ តំណាងឲ្យខែមីនា (ខែទី៣) ហើយលេខ១៤ តំណាងឲ្យថ្ងៃនៅក្នុងខែមីនា
លេខ៣ តំណាងឲ្យខែមីនា (ខែទី៣) ហើយលេខ១៤ តំណាងឲ្យថ្ងៃនៅក្នុងខែមីនា

និមិត្តសញ្ញាផៃ (π) ត្រូវបានកំណត់ជាផ្លូវការដោយលោក William Jones នៅក្នុងឆ្នាំ១៧០៦។ ក៏ប៉ុន្តែមនុស្សដំបូងគេដែលបានកំណត់ឲ្យមានថ្ងៃផៃគឺលោក Larry Shaw ដែលបានបង្កើតឲ្យមានថ្ងៃនេះឡើង នៅក្នុងឆ្នាំ១៩៨៨។ បន្ទាប់ពីនោះមក នៅក្នុងឆ្នាំ២០០៩ សភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានចាប់ផ្ដើមកំណត់យក ថ្ងៃទី១៤ ខែមីនា ធ្វើថ្ងៃផៃ។ ចំណែកអង្គការយូណេស្កូក៏បានចេញមុខផងដែរ ដែលបានកំណត់យកថ្ងៃផៃនេះ ជាទិវាគណិតវិទ្យាអន្តរជាតិ នៅក្នុងកិច្ចប្រជុំទូទៅមួយ ចាប់ពីឆ្នាំ២០១៩មក។

អ្វីគួរឲ្យចាប់អារម្មណ៍ថែមទៀតគឺថា អ្នកប្រាជ្ញល្បីឈ្មោះពេញពិភពលោក គឺ Albert Einstein បានចាប់កំណើតនៅថ្ងៃផៃនេះឯង ហើយចំណែកអ្នកប្រាជ្ញផ្នែករូបវិទ្យាអវកាស Stephen Hawking បានទទួលអនិច្ចកម្មនៅក្នុងថ្ងៃផៃ នៅក្នុងឆ្នាំ២០១៨៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T