ក្រោយ ស្រីអ៊ីត វិជ្ជមានកូវីដ១៩ មិត្តសិល្បករពីររូបនេះ ផ្ញើរពាក្យជូនពរលើកទឹកចិត្ត

//s9.kh1.co/26/2635b0f30c6019658f2d5063af15b2ae752ed36f.jpg
តារា & កម្សាន្ដ

 ១៣-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រោយពីអ្នកនាង អ៊ីត វិជ្ជមានកូវីដ១៩ មានមិត្តរួមការងារជាច្រើនរូប បានផ្ញើរសារជូនពរដល់អ្នកនាង រួមទាំង កញ្ញា វ៉ាន់ នីឡា និង ខ្ញុង

កម្សាន្ត៖ ពុកម៉ែ បងប្អួនប្រាកដជាស្គាល់យ៉ាងច្បាស់ហើយ អ្នកនាង ស្រីអ៊ីត ដែលជាតារាកំប្លែងស្រីពោរពេញទៅដោយវោស័ព្ទចាក់ទឹកមិនលិចនៅក្នុងក្រុមរបស់នាយ ពាក់មី ដែលមុននេះបន្តិច តារាកំប្លែងស្រី រូបនេះ បានបញ្ជាក់ថាខ្លួនមានវិជ្ជមានកូវីដ១៩ បន្ទាប់មានប្រាស័យទាក់ទងជាមួយតារាចម្រៀងផលិតកម្មហង្សមាស វី ឌីណែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងនោះដែរ គេសង្កេតឃើញមិត្តភក្តិអ្នកនាង អ៊ីត ជាច្រើនរូបបានផ្ញើរសារលើកទឹកចិត្តផងដែរ រួមមានទាំងតារាកំប្លែងដូចគ្នា កញ្ញា  នីឡា និង អ្នកស្រេង សុកាន់ដា ហៅខ្ញុង ដោយបានលើកទឹកចិត្តមិត្តរួមអាជីព។

ជាមួយគ្នានោះដែរ កញ្ញា នីឡា​ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានសរសេរដូច្នេះថា៖

ឆាប់ជាណាម៉ាក់ ម៉ាក់ត្រូវឈ្នះជំងឺនេះអោយបាន..ពួកយើងរង់ចាំម៉ាក់ត្រលប់មកវិញ មកជុំគ្នាសប្បាយដូចមុនម៉ាក់Srey Eat

 នីឡា

ចំណែកឯ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ក៏បានបញ្ចេញសារមួយផងដើម្បីលើកទឹកចិត្តមិត្តរួមការងារដូច្នេះថា៖

សូមឆាប់ជាណាសម្លាញ់ រឹងមាំឡើង គ្មានអ្នកណាម្នាក់ចង់កើតឡើយតែបើកើតហើយមានតែភាពរឹងមាំនឹងធ្វើតាមការណែនាំរបស់ពេទ្យតែប៉ុណ្ណោះដើម្បីឆាប់បានត្រឡប់មកផ្ទះវិញ

អ្នកនាង ស្រេង សុកាន់ដា

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង អ៊ីត
អ្នកនាង អ៊ីត
អ្នកនាង អ៊ីត
អ្នកនាង អ៊ីត
អ្នកនាង អ៊ីត
អ្នកនាង អ៊ីត
អ្នកនាង អ៊ីត
អ្នកនាង អ៊ីត
វ៉ាន់ នីឡា
វ៉ាន់ នីឡា
អ្នកនាង ខ្ញុង
អ្នកនាង ខ្ញុង
សាររបស់វ៉ាន់ នីឡា
សាររបស់វ៉ាន់ នីឡា
សាររបស់អ្នកនាង ខ្ញុង
សាររបស់អ្នកនាង ខ្ញុង
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T