ភ្នំពេញ៖ តារាចម្រៀង ក៏ដូចជាពិធីការិនីវោហាស័ព្ទ សុភ័ក្រ កុសុម៉ា បានចែករំលែកសារមួយនៅលើគណនីផេកហ្វេសប៊ុកជាផ្លូវការ កាលពីប៉ុន្មាននាទីមុននេះ បានបង្ហាញអារម្មណ៍មិនពេញចិត្ត នៅពេលតារាស្រីរូបនេះ បានឃើញមហាជន មួយចំនួន យករូបថតកាលនាង ទៅ Comment លេងសើចទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរ រូបថតដែលនៅខាងលើៗ ដែលតារាស្រីនេះ ចង់បញ្ជាក់នោះ គឺបានមកពីរូបថតមិនសូវស្អាត ដូចជា ស្បែកខ្មៅ អាវហោះ ឃើញតែធ្មេញ ក្រលៀនខ្មៅ ជង្គង់ជាំ ជាដើម មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងប្រើពាក្យមិនគប្បីនៅលើរូបទាំងនោះ យកទៅ Comment ជាការកំសាន្តអារម្មណ៍។
យោងទៅតាមខ្លឹមសារនោះ រូបនាអបាននិយាយទាំងមិនសប្បាយចិត្តទាល់តែសោះ ចំពោះរឿងអ្នកលេងហ្វេសប៊ុកមួយចំនួន បែរជាធ្វើបែបនេះ ថែមទាំងបាននិយាយថា៖
មួយរយ៖ នេះឃើញតែបងប្អូនមួយចំនួនច្រើនដែល comment រូបខ្ញុំប្រើពាក្យមើលងាយខ្ញុំសឹងតែគ្រប់ៗគ្នា ប្រៀបខ្ញុំទៅជាសត្វ ស្បែកខ្មៅអាក្រក់ អាវហោះ ឃើញតែធ្មេញ ក្រលៀនខ្មៅ ជង្គង់ជាំ តើបងប្អូនមួយចំនួនគាត់ឃើញខ្ញុំចឹងមែន រឺក៏គាត់comment តាមគ្នា?
សូមទស្សនារូបភាពខាងក្រោម៖





