បាញ់ចុកៗណាស់! Hristo Stoichkov ថាឲ្យតែកីឡាករ Barca ម្នាក់នេះចូលលេង ក្រុមដូចលេងតែ១០នាក់អ៊ីចឹង

//s9.kh1.co/a0/a078162a76c280a9605b5b1ec577676aa6de32ac.jpg
កីទ្បា

 ១៣-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Hrysto Stoichkov ចង់ឱ្យ Barca លក់កីឡាករម្នាក់នេះចេញ

អេស្ប៉ាញ៖ លោក Hrysto Stoichkov ដែលជាអតីតកីឡាករម្នាក់របស់ Barcelona បានរិះគន់ខ្សែប្រយុទ្ធ Antoine Griezmann យ៉ាងចាស់ដៃបន្ទាប់ពីក្រុមអ្នកមានបុណ្យនៅតំបន់កាតាឡាន់មួយនេះភ្លាត់ស្នៀតចាញ់ Paris Saint-Germain យ៉ាងអាម៉ាស់និងធ្លាក់ចេញពី Champions League ត្រឹមវគ្គ១៦ក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Antoine Griezmann
  ខ្សែប្រយុទ្ធ Antoine Griezmann

ពេលនេះស្ថានភាពរបស់ក្លិបរាងធូរស្បើយជាងមុនដោយសារការបោះឆ្នោតជ្រើសរើសប្រធានក្លិបថ្មីបានដំណើរការចប់សព្វគ្រប់អស់ហើយដោយលោក Joan Laporta បានឡើងកាន់តំណែងម្ដងទៀត ប៉ុន្តែយ៉ាងណាមិញលោក Stoichkov នៅតែគិតថា Barcelona គួរតែគិតគូលក់ខ្សែប្រយុទ្ធ Antoine Griezmann ព្រោះលោកមើលឃើញថាគេដូចជាមិនបានជួយអ្វីដល់ក្រុមនោះឡើយដោយក្នុងការប្រកួតទល់នឹង PSG ទាំងពីរជើងនេះ កីឡាករសញ្ជាតិបារាំងរូបនេះមិនអាចស៊ុតបញ្ចូលទីបានសូម្បី១គ្រាប់។

  ខ្សែប្រយុទ្ធ Antoine Griezmann ក្នុងការប្រកួតទល់នឹង PSG 
  ខ្សែប្រយុទ្ធ Antoine Griezmann ក្នុងការប្រកួតទល់នឹង PSG 

ដោយឃើញដូច្នេះ លោក Stoichkov បានថ្លែងក្នុងបទសម្ភាសន៍ជាមួយ Sportsport.ba ថា៖

នៅពេលណាដែល Griezmann បង្ហាញមុខលើទីលាន Barcelona ដូចជាលេងគ្នាតែ១០នាក់អ៊ីចឹង។ បើសិនពួកគេចង់ពង្រឹងក្រុមឲ្យរឹងមាំក្នុងរយៈពេលវែងមួយគឺចាំបាច់ត្រូវលក់គេចេញ។ Trincao និង Braithwaite ត្រូវតែស្នាក់នៅបន្តជាមួយក្រុមប៉ុន្តែ Griezmann វិញគេធ្វើស្អីនៅទីនោះ?

លោក Hrysto Stoichkov
លោក Hrysto Stoichkov
លោក Hrysto Stoichkov

គួរបញ្ជាក់ផងដែរថា Barcelona ត្រូវចំណាយប្រាក់ដល់ទៅ ១២០លានអឺរ៉ូ(ស្មើនឹងប្រមាណ១៤៣.៤លានដុល្លារ) ដើម្បីទិញយក Griezmann ពី Atletico Madrid ប៉ុន្តែពីររដូវកាលកន្លងមកនេះ គេដូចជាមិនលេចធ្លោនិងលេងមិនដូចកាលនៅក្លិបចាស់នោះឡើយ។

  ខ្សែប្រយុទ្ធ Antoine Griezmann កាលលេងនៅ Atletico Madrid 
  ខ្សែប្រយុទ្ធ Antoine Griezmann កាលលេងនៅ Atletico Madrid 

អ្នកគាំទ្រក៏ដូចជាអ្នកវិភាគបាល់ទាត់នៅតែគិតថា Antoine Grizemann មិនអាចមកជំនួសកន្លែង Neymar Jr. បាននោះទេប៉ុន្តែលោកគ្រូបង្វឹក Ronald Koeman នៅតែជឿជាក់លើគេដោយដាក់ឲ្យគេចូលលេងជារឿយៗ សរុបមក Griezmann គឺបង្ហាញមុខបាន៣៨ប្រកួត ស៊ុតបញ្ចូលទីបាន១២គ្រាប់និងបញ្ជូនបាល់១១គ្រាប់ទៀត៕

  ខ្សែប្រយុទ្ធ Antoine Griezmann
  ខ្សែប្រយុទ្ធ Antoine Griezmann

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T