ភ្នំពេញ៖ លោកគ្រូ ហួរ ឡាវី ដែលពុកម៉ែ បងប្អូន និងទស្សនិកជន បានស្គាល់ថា ជាតារាចម្រៀងជើងចាស់សម្លេងស្កកមួយរូបដ៏មានភាពល្បីល្បាញមួយរូបនោះ ថ្មីៗនេះ ក្រោយពីកូនស្រីរបស់លោក និងភរិយា ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា បានឆ្លងជំងឺកូវីដ១៩រួចមក ស្រាប់តែនៅថ្ងៃនេះ យោងតាមគណនីហ្វេសប៊ុករបស់លោកគ្រូ ហួរ ឡាវី ផ្ទាល់ បានបង្ហោះសារយ៉ាងដូច្នេះថា ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះខ្ញុំបាទ ហួរឡាវី និងចៅប្រុស បានពិនិត្យសំណាករកមេរោគ covid-19 រួចរាល់ហើយខ្ញុំកំពុងរង់ចាំលទ្ធផលពិនិត្យពីក្រុមគ្រូពេទ្យ។ បច្ចុប្បន្នសុខភាពខ្ញុំមានអាការៈធម្មតាទេអរគុណសម្រាប់ការសួរសុខទុក្ខនិងក្តីបារម្ភពីបងប្អូនញាតិមិត្តក្នុងនិងក្រៅប្រទេស ។ សូមសំណូមពរដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងខ្ញុំនិងសមាជិកគ្រួសារខ្ញុំក្នុងរយៈពេលមួយរយៈនេះពិនិត្យសំណាកនឹងរួមគ្នាធ្វើច័ត្តឡីស័កទាំងអស់គ្នាដើម្បីរួមគ្នាទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះទាំងអស់គ្នា ។🙏🙏🙏🙏

គួររំលឹកផងដែរថា ក្រោយពីកូនស្រី និងភរិយាជាទីស្រលាញ់បានរកឃើញថា
មានផ្ទុកនូវវីរុសកូវីដ១៩រួចមក លោកគ្រូ ហួរឡាវី ត្រូវបានក្រុមគ្រូពេទ្យជំនាញនៃក្រសូងសុខាភិបាលបានចុះទៅពិនិត្យសំណាកភ្លាមៗ ព្រមទាំងស្នើសុំជាចំបាច់ឲ្យលោកគ្រូ និងចៅមេត្តាធ្វើចត្តាឡឺស័កនៅផ្ទះ ដើម្បីតាមដានអាការ:ជាបន្ត និងចៀសវាងការឆ្លងដល់អ្នកដទៃផ្សេងទៀតនៅក្នុងប្រការណាមួយ៕


