កម្សាន្ត៖ ក្រោយពីលោកជំទាវ ដេត ម៉ាលីណា បញ្ចេញសារមួយនៅលើផេកហ្វេសប៊ុករបស់ខ្លួន កាលពីម្សិលមិញ ដែលបានបញ្ជាក់ លោកជំទាវជាមួយឧកញ៉ា ឌួង ឆាយ បានលែងលះគ្នាដាច់ស្រេចហើយ មូលហេតុអីកូនរបស់លោកជំទាវ ត្រូវគៀបសង្កត់មិនឱ្យខលមកម្តាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយមិនបង្អង់យូរ ជាមួយគ្នានោះដែរ លោកឧកញ៉ា ឌួង ឆាយ បានចេញមុខធ្វើការឡាយបកស្រាយនៅលើផេកហ្វេសប៊ុកផ្លូវការថា៖
សូមកុំយកកូនធ្វើជាឈ្នាន់ ធ្វើជាឧបករណ៍ ....................ពេលវេលានឹងបកស្រាយអ្វីគ្រប់យ៉ាង ហើយក៏សុំចិត្តពូមីងបងប្អូន រវាងខ្ញុំ និង អតីត គឺមិនអាចវិលត្រឡប់បានទេ ខ្ញុំសូមអង្វរ សូមកុំនិយាយត្រូវរ៉ូវគ្នា ចង់ណាស់ ពូមីបងប្អូន ប៉ុន្តែនេះ មិនមែនការសម្រេចចិត្តរបស់ខ្ញុំទេ ជាការសម្រេចចិត្តរបស់គាត់។
ក្នុងនោះដែរ លោកឧកញ៉ា ឌួង ឆាយ បានបញ្ជាក់បន្ថែមថា៖
គួរទៅរកច្បាប់ដើម្បីជជែកគ្នា មិនមែនការបង្ហោះលាបពណ៍ជាដំណោះស្រាយនោះទេ អញ្ចឹង ខ្ញុំអត់ចង់និយាយអីវែងឆ្ងាយនៅក្នុងគ្រួសារ ហែកហួរនិយាយគ្រួសារលើសពីហ្នឹងតទៅទៀតទេ សូមបងប្អូនទាំងអស់គ្នាយល់ចិត្តខ្ញុំ។ ខ្ញុំដឹងថា ពូមីងបងប្អូន យើងត្រូវរ៉ូវគ្នា ខ្ញុំជាមនុស្ស មិនមែនទេវតា មិនមែនព្រះ អាទិទេពទេ ដែលធ្វើត្រូវគ្រប់យ៉ាង ខ្ញុំក៏មានចំណុចល្អចំណុចអាក្រក់ គុណសម្បត្តិ គុណវិបត្តិ ខ្ញុំមិនដែលតាំងចិត្តជាមនុស្សធម៍ មនុស្សអស្ចារ្យ ខ្ញុំតែងនិយាយថា ខ្ញុំជាមនុស្សលោកធម្មតា។
គួររំលឹកផងដែរ លោកឧកញ៉ា ឌួង ឆាយ និង លោកជំទាវ ដេត ម៉ាលីណា បានលែងលះគ្នាជាផ្លូវការ កាលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២០៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖





