កម្សាន្ត៖ បើយោងគណនីហ្វេសប៊ុកផ្លូវការ របស់ លោក លី ស៊ីនហួន ដែលជាអ្នកដឹកនាំសម្តែងនិងនិពន្ធ របស់ផលិតកម្មហង្សមាស លោក លី ស៊ីហួន កាលពីម្សិលមិញ បានធ្វើការបញ្ជាក់ថា លោកមានវិជ្ជមានកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរ សិល្បករសិល្បការិនី ដែលរួមទ្រនំជាមួយគ្នា មានវិជ្ជមានកូវីដ១៩ រួមមាន ពិធីការិនី អ្នកនាង កែវ ចាន់និមល និង គ្រួសារ លោកណុប បាយ៉ារិទ្ធ និង អ្នកនាង សុគន្ធ និសា ជាដើម។
ដោយឡែក ក្នុងនោះដែរ លោក លី ស៊ីនហួន បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖
ខ្ញុំបាទបានតេស្តកូវីដលទ្ធផលគឺ វិជ្ជមានអការៈជាសញ្ញា តឹងច្រមុះ ឈឺហួលគ្រាប់ភ្នែក ចុករោយឆ្អឹងខ្នង ក្តៅខ្លួនតែរងា ។ ជំងឺនេះវាខុសពីផ្តាសាយធំត្រង់ ចុកឆ្អឹងខ្នងខ្លាំង ហើយក្តៅត្រជាក់ ត្រជាក់ក្តៅ វិលមុខអស់កម្លាំង ។ដូច្នេះ សូមបងប្អូនត្រូវការពារ និងប្រុងប្រយ័ត្នបានខ្ពស់បើមានឱកាស ចាក់វ៉ាក់សាំងចាក់ទៅ កុំទៅជឿ ពួកញុះញង់ឲ្យសោះ ។សូមអរគុណមេ នៅហង្សមាស និងអ្នកគ្រូពេទ្យ ជាពិសេសសម្តេចតេជោដែលតែងតែ យកចិត្តទុកដាក់ពីសុខទុក្ខកូនចៅ ។ជាចុងក្រោយនេះ សូមបងប្អូនមីងមាពុកម៉ែកុំភ្លេចពាក្យ ៣កុំ និង៣ការពារ ៕ពីខ្ញុំបាទលី ស៊ីនហួន
ដើម្បជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖



