ត្រួសៗ​​ពី​​ចំណេះ​​ដឹងទូទៅ និងរូបភាព​​នៃ​​ភព​​ព្រហស្បតិ៍ (Jupiter)​

//s9.kh1.co/bb/bb5b3b2ac5c68b80b540a235ab056fcb1a1a49d3.jpeg
យល់ដឹង

 ១២-មីនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ភពព្រហស្បត្តិគឺជាភពប្រភេទឧស្ម័នយក្ស វាគ្មានផ្ទៃដីរឹងដែលអាចអោយយើងដាក់ជើងជាន់ដូចជា​ភពផែនដី​របស់​យើង​នោះ​ឡើយ

យើងទាំងអស់គ្នាបានដឹងរួចមកហើយថា ភពព្រហស្បត្តិ (Jupiter) គឺជាភពដែលធំជាងគេបង្អស់​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ (កូនច្បងនៅក្នុងប្រព័ន្ធព្រះអាទិត្យ)។ បើរាប់ពីព្រះអាទិត្យចេញទៅ ភពព្រហស្បត្តិគឺជាភពលំដាប់ទីប្រាំ ខណៈដែលភពផែនដីរបស់យើងគឺជាភពលំដាប់ទី៣ ហើយភពអង្គារជាភពទី៤នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភពព្រហស្បត្តិគឺជាភពប្រភេទឧស្ម័នយក្ស វាគ្មានផ្ទៃដីរឹងដែលអាចអោយយើងដាក់ជើងជាន់ដូចជា​ភពផែនដី​របស់​យើង​នោះឡើយ។ ភពយក្សមួយនេះគឺពោរពេញទៅដោយឧស្ម័ន និងមានខ្យល់ព្យុះដែលមានល្បឿនលឿនជាងព្យុះ​នៅលើ​ផែនដី​របស់យើងឆ្ងាយណាស់។ ដូចនេះភពព្រហស្បត្តិមិនគួរតែជាកន្លែង​ដែលមនុស្សគួរតែទៅធ្វើទស្សនៈ​កិច្ច​នោះឡើយ។

ទោះបីភពយក្សមួយនេះមិនមានអំណោយផលដល់ជិវិតក៏ដោយ ភពនេះមានព្រះចន្ទចំនួន ៧៩កំពុងធ្វើគោចរជុំវិញ។ ព្រះចន្ទដែលល្បីជាងគេ គឺព្រះចន្ទយូរ៉ូប៉ា (Europa)។ យូរ៉ូប៉ាគឺជាព្រះចន្ទមួយដែលធ្វើអោយអ្នកវិទ្យាសាស្រ្តមានការចាប់អារម្មណ៍ខ្លាំងគួរសម ដោយព្រោះវាគ្រប់ដណ្តប់​ដោយ​​មហាសមុទ្រ​ទឹកកក ដែលមានកម្រាស់រាប់សិបគីឡូម៉ែត្រ។ កត្តានេះហើយដែលអ្នកវិទ្យាសាស្រ្តបានប៉ាន់ប្រមាណថា វាអាចមានជីវិតដែលកំពុងរស់នៅទីនោះក្នុងទម្រង់​ណា​មួយ​។​ ​

ព្រះចន្ទយូរ៉ូប៉ា 
ព្រះចន្ទយូរ៉ូប៉ា 

ភពព្រហស្បត្តិមានចម្ងាយជាង៧៧៨លានគីឡូម៉ែត្រពីព្រះអាទិត្យ ដែលជាចម្ងាយពី​ផែនដីទៅព្រះអាទិត្យ​ជាង​ ៥ដង​ឯណោះ​ ស្របពេលដែលចម្ងាយពីផែនដីទៅព្រះអាទិត្យគឺ ១៥០លានគឺឡូម៉ែត្រ។ រង្វិលខ្ញាល់របស់ភពឧស្ម័នយក្សមួយនេះគឺ ៩ម៉ោង និង ៥៦នាទី រីឯរង្វិលជុំគឺ ១១ឆ្នាំ និង ៣១៣ថ្ងៃនៅលើភព​ផែនដី​។ នេះមានន័យថា ផែនដីរបស់យើងវិលបាន ១១ ជិត ១២ជុំនៃព្រះអាទិត្យ ទើបភពព្រហស្បត្តិវិល​ជុំវិញ​ព្រះអាទិត្យ​បានមួយជុំ។ ភពនេះមានអង្កត់ផ្ចិតចំនួន ១៤២,៩៨៤ គីឡូម៉ែត្រ និងមានសីតុណ្ហភាព -១៥៣​អង្សាសេ​។ ខាងក្រោមនេះគឺជារូបភាពចំនួន ៤សន្លឹកដាច់ដោយឡែកពីគ្នារបស់ភពព្រហស្បត្តិ៖ 

ទី១. ភពព្រហស្បត្តិនៅឆ្នាំ១៩០០

https://s9.kh1.co/__image/w=354,h=370,q=100/70/70537bc610c7c5c941ac38786adc3edb276a114e.jpeg

ទី២. ភពព្រហស្បត្តិនៅឆ្នាំ១៩៥០

https://s9.kh1.co/__image/w=365,h=370,q=100/29/29f5c622600e717729dd9f5f3f28b83553995b6e.jpeg

ទី៣. ភពព្រហស្បត្តិនៅឆ្នាំ២០០០

https://s9.kh1.co/__image/w=353,h=400,q=100/5b/5bb5d0b4ef1815851841cb23d4d5d35301fc25f0.jpeg

ទី៤. ភពព្រហស្បត្តិនៅឆ្នាំ២០២០

https://s9.kh1.co/__image/w=362,h=423,q=100/e6/e619d07414d7dc5132df21f57b2f1aa6e19c2736.jpeg
Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T