ប្លែកភ្នែក! លោកតាវ័យ៨៧ឆ្នាំម្នាក់ ប្រើតែឈើគូស បង្កើតរូប​​សំណង់អច្ឆរិយបានជាច្រើន

//s9.kh1.co/f2/f20a1c6a921ff0b660ea33bb34d654d631b699b9.jpg
សង្គម

 ១២-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោកតាចំណាស់ម្នាក់ បានប្រើប្រាស់ឈើគូស ក្នុងការបង្កើតជាសំណង់អច្ឆរិយល្បីៗជាច្រើននៅទូទាំងពិភពលោក។

អង់គ្លេស៖ យោងតាមប្រភពព័ត៌មាន DailyMail បានឱ្យដឹងថា លោកតាចំណាស់ម្នាក់ បានប្រើប្រាស់ឈើគូស ក្នុងការបង្កើតជាសំណង់អច្ឆរិយល្បីៗនៅទូទាំងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកតា Derrick អាយុ ៨៧ឆ្នាំមកពីទីក្រុង Sheffield ប្រទេសអង់គ្លេស បានចំណាយពេលអស់រាប់ម៉ោងក្នុងផ្ទះបាយតូចរបស់គាត់ ដើម្បីសាងសង់សំណង់អច្ឆរិយល្បីៗទាំងនេះឡើងវិញ ហើយស្នាដៃ ដែលគាត់បានសាងសង់រួច ក្នុងនោះរួមមាន ទូក Mississippi វិហារ Notre Dame រូបចម្លាក់នៃសេរីភាព សេតវិមាន និងប៉ម Tower Bridge

លោកតា បានបញ្ជាក់ប្រាប់ថា ជាធម្មតា គឺគាត់ចំណាយពេល ២ម៉ោងក្នុង ១ថ្ងៃ ដោយប្រើកាវបិទផ្គុំឈើនីមួយៗចូលគ្នា ដូចនេះហើយ ដោយសារសំណង់ខ្លះមានសភាពគ្រោងឆ្អឹងធំ ទើបសំណង់អច្ឆរិយមួយចំនួនត្រូវប្រើពេលជិត ១ឆ្នាំឯណោះ ដើម្បីសម្រេចវាបាន។ ទន្ទឹមនឹងនោះ លោកតាបានបង្ហើបប្រាប់ថា គន្លឹះសំខាន់ក្នុងការសាងសង់សំណង់អច្ឆរិយទាំងនេះឡើងវិញ គឺត្រូវការភាពអំណត់អត់ធ្មត់ខ្ពស់ ព្រោះសំណង់នីមួយៗ ត្រូវការស៊ីពេលវេលាច្រើនណាស់។

គួរជម្រាបដែរថា លោកតាបានចាប់ផ្ដើមចូលចិត្ដកិច្ចការទាំងនេះ ចាប់តាំងពីកូនស្រីរបស់គាត់ជូនអំណោយបែបសំណង់ផ្គុំ នៅថ្ងៃបុណ្យខួបរបស់គាត់មក ហើយវាក៏ក្លាយជាទម្លាប់របស់គាត់មកដល់សព្វថ្ងៃតែម្ដង៕

  លោកតា Derrick និងសំណង់អច្ឆរិយ
  លោកតា Derrick និងសំណង់អច្ឆរិយ
សំណង់អច្ឆរិយ
សំណង់អច្ឆរិយ
សំណង់អច្ឆរិយ
សំណង់អច្ឆរិយ
សំណង់អច្ឆរិយ
សំណង់អច្ឆរិយ
សំណង់អច្ឆរិយ
សំណង់អច្ឆរិយ
ឡានធ្វើពីឈើគូស
ឡានធ្វើពីឈើគូស
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T