ផ្ទៃដី១០ហិកតាក្នុងខេត្តកំពង់ស្ពឺ ត្រៀមជាទីតាំងបូជា អ្នកស្លាប់ដោយសារកូវីដ១៩

//s9.kh1.co/f4/f465ad6ee636eb2aa6ffad659dfb05b399354ef3.jpg
សង្គម

 ១២-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ពេលទទួលបញ្ជារួច ពេលនេះ លោក ម៉េត មាសភក្តី បានឲ្យដឹងថា ផ្ទៃដី១០ហិកតា និងឡស្តងដារ៦ បានកំពុងរៀបចំក្នុងខេត្តមួយនេះ

រាជធានីភ្នំពេញ ៖ បើយោងតាម ការឲ្យដឹងរបស់ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១១ មីនា ឆ្នាំ ២០២១ ថ្មីៗនេះ ក្រោយពីទទួលបានបទបញ្ជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំបញ្ជា ដោយផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានិភ្នំពេញ បានពិចារណាជ្រើសរើសមួយនេះ ជាទីតាំងសម្រាប់បូជាសព ដែលស្លាប់ដោយជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា ដោយគិតគូរពី សុវត្ថិភាព និងមើលឃើញថា គ្មានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះ ទើបរដ្ឋបាលរាជធានីភ្នំពេញ បានកំពុងរៀបចំត្រៀម ផ្ទៃដី១០ហិកតានិង​ឡរ​បច្ចេកទេស​ស្តង់ដារ​ចំនួន​៦ ក្នុង ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺនេះ ជាទីតាំងសម្រាប់បូជាសព អ្នកស្លាប់ដោយជំងឺកូវីដ១៩។ គួរបន្ថែមថា ការរៀបចំ​ទីកន្លែង​សុវត្ថិភាព​សម្រាប់​បូជាសព​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​នេះ បានធ្វើ​ឡើង ក្រោយ​មានការ​បញ្ជា​ផ្ទាល់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពី​ថ្ងៃទី​ ៩​មីនា ឆ្នាំ​២០២១​៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ   
  លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ   
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T