OPPO ក្លាយជាស្មាតហ្វូនដ៏ធំនៅប្រទេសចិន បើតាមរបាយការណ៍ក្រុមហ៊ុនស្រាវជ្រាវ Counterpoint

//s9.kh1.co/4d/4d8d7fefac8bb2795d7732a89dc44d674f51bcbd.jpg
បច្ចេកវិទ្យា

 ១១-មីនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

OPPO ក្លាយជាស្មាតហ្វូនដ៏ធំនៅប្រទេសចិន នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនស្រាវជ្រាវ Counterpoint

បរទេស៖ ក្រុមហ៊ុន OPPO បានរីកខ្លួនលឿនរហូតដល់ទទួលបានចំណាត់ថ្នាក់ក្លាយជាយីហោស្មាតហ្វូនលេខ1 នៅក្នុងប្រទេសចិនជាលើកដំបូងនៅខែមករាឆ្នាំ 2021 នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារឈ្មោះ Counterpoint Research ។ ចំណែកទីផ្សាររបស់ក្រុមហ៊ុន OPPO មាន 21% ក្នុងខែមករា ក្រុមហ៊ុន Vivo មាន 20% និងក្រុមហ៊ុន Huawei ក្រុមហ៊ុន Apple និងក្រុមហ៊ុន Xiaomi មានចំណែកទីផ្សារប្រហាក់ប្រហែលគ្នាចំនួន 16%។ ការលក់របស់ OPPO បានកើនឡើង 33% បើធៀបការលក់ធៀបនឹងខែមុន និងមានចំនួនកើន 26% ពីមួយឆ្នាំទៅមួយឆ្នាំ បើធៀបការលក់ក្នុងឆ្នាំមុនក្នុងរយៈពេលដូចគ្នា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមការវិភាគអំពីការរីកចម្រើនរបស់ OPPO គឺបានមកពីការលក់កើនឡើងខ្លាំងនៃម៉ូដែល 5G របស់ក្រុមហ៊ុន ត្រូវបានចេញលក់ និងតាមការស្រាវជ្រាវដែល Counterpoint ពិនិត្យឃើញនេះជាកត្តាជំរុញដ៏សំខាន់នៃកំណើន។
តាមការស្រាវជ្រាវពិនិត្យឃើញថាពីមូលហេតុដែលស្មាតហ្វូន 5G ជាកត្តារីកចម្រើននិងកើនបាន 65% នូវរាល់គ្រប់ទូរសព្ទទាំងអស់ដែលបានលក់នៅប្រទេសចិនក្នុងត្រីមាសចុងក្រោយនៃឆ្នាំ 2020 ដែលជាចំណុចមួយដែលក្រុមហ៊ុន Huawei ក៏ទទួលស្គាល់ពីបញ្ហានេះដែរ។

ក្រុមហ៊ុន OPPO អាចចាប់យកចំណែកទីផ្សារ ដែលក្នុងចំណោមទំហំទីផ្សារនិងតម្រូវការទីផ្សារទាំងមូលបានថមថយ។ ក្រុមហ៊ុនវិភាគនិងស្រាវជ្រាវ ក៏បានចង្អុលបង្ហាញថាកត្តាដែលធ្វើឱ្យរីកខ្លាំងគឺមូលហេតុមកពី OPPO ស៊េរី Reno5 និងត្រកូល A ស៊េរីមានតម្លៃសមរម្យមធ្យម ដែលម៉ូដែលទាំងពីរនេះមានបច្ចេកវិទ្យា 5G ដែលផ្តល់នូវតម្លៃផ្សេងៗគ្នា។

https://s9.kh1.co/__image/w=650,h=433,q=100/4d/4d8d7fefac8bb2795d7732a89dc44d674f51bcbd.jpg

ការធ្លាក់ចុះរបស់ក្រុមហ៊ុន Huawei ដោយសារសង្គ្រាមពាណិជ្ជកម្មចិនអាមេរិច ក៏ផ្តល់អត្ថប្រយោជន៍ដល់ Xiaomi ផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺយីហោល្បីៗក្នុងស្រុក ទទួលបានការលក់កើនលឿនខុសៗគ្នា ពោលគឺក្រុមហ៊ុន Xiaomi ចំណេញបានមកពីអាជីវកម្មលក់តាម Online របស់ក្រុមហ៊ុន Huawei ។ ចំណែកការលក់របស់ OPPO និង vivo កាន់តែប្រសើរឡើងនៅតាមបណ្តាហាងផ្ទាល់ៗ (offline sales)។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺការលក់ស្មាតហ្វូន honor ដែលទើបបែកចេញពី Huawei ក៏មានការធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ។ ក្នុងអំឡុងពេលមុន ក្រុមហ៊ុនស្រាវជ្រាវវិភាគក៏បានតាមដានចំនួនតួរលេខលក់រួមបញ្ចូលគ្នារវាងក្រុមហ៊ុន Huawei + Honor ។ តារាងខាងលើបង្ហាញពីការផ្លាស់ប្តូរត្រីមាសទៅត្រីមាសមួយ ឃើញចំណែកទីផ្សារក៏មានការថមថយនៅខែមករា 2021 នេះផងដែរ៕

https://s9.kh1.co/__image/w=650,h=434,q=100/bf/bfe5b001b091cd205f226b18657306dab1932253.jpg
https://s9.kh1.co/__image/w=650,h=339,q=100/2e/2ec721b0c7bb6a61d59678cdd962252ffc374779.png
Lim Sivpe
Sivpe (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T