អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយរដ្ឋាភិបាល ៣លានដុល្លារ ដើម្បីជួយទប់ស្កាត់កូវីដ-១៩

//s9.kh1.co/a4/a41b937210affbe404b3b812091a8847a9740dad.jpg
សង្គម

 ១១-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មុននេះបន្តិចអ្នកឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា បានប្រកាស់ក្នុងគណនីយ Facebook ផ្លូវការរបស់លោកថា ជួយ តាមរយ:សម្ដេចតេជោដើម្បីទប់ស្កាត់ជំងឺ covid-19 នូវទឹកប្រាក់ចំនួន ៣លានដុល្លារ ។

ភ្នំពេញ៖ មុននេះបន្តិចអ្នកឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា បានប្រកាសក្នុងគណនីយ Facebook ផ្លូវការរបស់លោកថា ជួយតាមរយ:សម្ដេចតេជោដើម្បីទប់ស្កាត់ជំងឺ covid-19 នូវទឹកប្រាក់ចំនួន ៣លានដុល្លារ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងគណនី Facebook ផ្លូវការរបស់លោកបានសរសេរសារមួយយ៉ាងមានអត្ថន័យដូច្នេះថា៖

"ខ្ញុំបាទនិងក្រុមគ្រួសារសូមជួយតាមរយ:សម្ដេចតេជោដើម្បីទប់ស្កាត់ជំងឺ covid 19 #ចំនួន3លានដុល្លារ ។ ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។ សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង ហើយក៏មិនអាចអោបដៃឈរមើលអោយថ្នាក់ដឹកនាំទទួលអំរែកតែឯងនោះដែ  ៉

គួររំលឹកផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលអ្នកឧកញ៉ាចិត្តធម៌រូបនេះបានចំណាយថវិកាខ្ទង់លានផ្ទាល់ខ្លួនក្នុងការជួយដល់រដ្ឋាភិបាលដើម្បីទប់ស្កាត់នូវបញ្ហាមួយចំនួនដូចជា គ្រោះទឹកជំនន់កន្លងទៅ និងបញ្ហាកូវីដនេះផងដែរ ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ 
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ 
ឡេង ណាវ៉ាត្រា និងកូនស្រី
ឡេង ណាវ៉ាត្រា និងកូនស្រី
ឡេង ណាវ៉ាត្រា និងគ្រួសារ
ឡេង ណាវ៉ាត្រា និងគ្រួសារ
ឡេង ណាវ៉ាត្រា
ឡេង ណាវ៉ាត្រា
ឡេង ណាវ៉ាត្រ
ឡេង ណាវ៉ាត្រ
ឡេង ណាវ៉ាត់ត្រា
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T