កម្សាន្ត៖ ពុកម៉ែបងប្អូន ប្រាកជជាស្គាល់យ៉ាងច្បាស់ដូចថ្ងៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាកូនអ្នកស្រែចំការ ដែលផ្តើមចេញពីពលករធ្វើការនៅកូរ៉េ ប្រែក្លាយខ្លួន ទៅជាសេដ្ឋីមានលុយវាល់លាន់ដុល្លារនៅក្នុងប្រទេសកម្ពុជា ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមុននេះបន្តិច បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារមួយដែលទាក់ទងទៅស្ថានភាពបច្ចុប្បន្ននៃការរីករាលដាលកាន់តែខ្លាំងឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ក្នុងនោះដែរជា ការឆ្លើយតបនិង ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ អ្នកឧកញ៉ា បានចូលរួមវិភាគទានជាថវិកាចំនួន ៣ លានដុល្លារអាមេរិក។
ក្នុងនោះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ចេញសារពោរពេញដោយមនោសញ្ចេតនា ដែលមានខ្លឹមសារដូច្នេះថា៖
ខ្ញុំបាទ និងក្រុមគ្រួសារសូមជួយតាមរយ:សម្ដេចតេជោដើម្បីទប់ស្កាត់ជំងឺ covid 19 ចំនួន3លានដុល្លារ។ ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។ សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង។
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖




