កម្រណាស់! ផូស៊ីលដាយណូស័រអង្គុយនៅលើស៊ុតរបស់វាទាំងមូល ត្រូវបានគេរកឃើញ

//s9.kh1.co/dc/dc8cb9607b7091fbd610e9eb1e0b7760cfb6d267.jpg
បច្ចេកវិទ្យា

 ១១-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ផូស៊ីលស៊ុតបុរាណនេះជាស៊ុតរបស់ដាយណូស័រ oviraptor

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានប្រកាសពីការរកឃើញសំបុកផូស៊ីលដ៏អស្ចារ្យនៅក្នុងប្រទេសចិន ដោយយ៉ាងហោចណាស់មានដាយណូស័រចំនួន8 តាំងពី70លានឆ្នាំមុន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផូស៊ីលស៊ុតបុរាណនេះជាស៊ុតរបស់ដាយណូស័រ oviraptor ដែលមានទំហំមធ្យម។ គ្រោងឆ្អឹងរបស់ ដាយណូស័រ oviraptor នេះគឺបានក្រាបលើពងរបស់វាជាងពីរឡូរឯណោះ ហើយយ៉ាងហោចណាស់7ពងក្នុងនោះ ស្ថិតក្នុងសភាពរៀបនឹងញាស់ទៅហើយ និងមានផ្ទុកអំប្រ៊ីយ៉ុងនៅខាងក្នុងទៀតផង។

ការរកឃើញនេះគឺមិនធ្លាប់មានពីមុនមក ហើយផ្តល់នូវភស្តុតាងដំបូងបង្អស់ដែលបញ្ជាក់ថា ដាយណូស័រជាសត្វដែលក្រាបពងរបស់ពួកវាក្នុងរយៈពេលយូរ។  

រូបគំរូ (Image credit: Zhao Chuang)
រូបគំរូ (Image credit: Zhao Chuang)
(Image credit: Bi et al., Science Bulletin, 2020)
(Image credit: Bi et al., Science Bulletin, 2020)

អ្នកវិទ្យាសាស្ត្របាននិយាយថា វាជាផូស៊ីលដ៏កម្របំផុតក្នុងចំណោមផូស៊ីលកម្រៗដទៃទៀត ទោះបីកាលពីមុនគេធ្លាប់រកឃើញផូស៊ីលក្រាបពងដូច្នេះដែរ ប៉ុន្តែមិនមានអំប្រ៊ឺយ៉ុងនៅក្នុងពងទាំងនោះ ដូចការរកឃើញលើកនេះទេ។

យ៉ាងហោចណាស់ពងចំនួនប្រាំពីរមានអំប្រ៊ីយ៉ុងនៅក្នុងនោះ រួមទាំងជាលិកាឆ្អឹងដែលរៀបនឹងក្លាយជាឆ្អឹង (ossified bones) ផងដែរ។

ពងមួយក្នុងចំណោមពងទាំងអស់ មានគ្រោងឆ្អឹងពេញលេញដោយមានទាំងឆ្អឹងខ្នង ឆ្អឹងជំនី ឆ្អឹងដើមដៃ និងឆ្អឹងជើង ដែលដេកក្នុងស៊ុតនោះ។

រូបភាពផូស៊ីល (Image credit: Shundong Bi)
រូបភាពផូស៊ីល (Image credit: Shundong Bi)

ព័ត៌មានដែលគេរកបានមិនមានត្រឹមតែអំពីការបន្តពូជរបស់វាប៉ុណ្ណឹងនោះទេ ផូស៊ីលដ៏កម្រនេះក៏បានផ្តល់ឱ្យអ្នកស្រាវជ្រាវដឹងពីរបបអាហាររបស់ដាយណូស័រ oviraptor ផងដែរ។ ជាលើកដំបូង អ្នកវិទ្យាសាស្ត្របានរកឃើញដុំថ្មតូចៗនៅក្នុងក្រពះរបស់ដាយណូស័រប្រភេទនេះ ដែលប្រហែលជាត្រូវបានលេបដើម្បីជួយដល់ការរំលាយអាហាររបស់វា។

ការស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅក្នុងព្រឹត្តិប័ត្រវិទ្យាសាស្ត្រ Science Bulletin

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T