អាចម៍ផ្កាយមួយផ្ទុះឡើង ស្មើកម្លាំងផ្ទុះ TNT រាប់រយគីឡូក្រាម កក្រើករដ្ឋនៅអាមេរិក (មានវីដេអូ)

//s9.kh1.co/b0/b0eb29489294af03169252a699f5b7d190667596.png
បច្ចេកវិទ្យា

 ១០-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ការផ្ទុះអាចម៍ផ្កាយកើតឡើងនៅរដ្ឋ Vermont សហរដ្ឋអាមេរិក ដែលពលរដ្ឋបានលឺសូរសម្លេងផ្ទុះកក្រើកដី

អាមេរិក៖ អាចម៍ផ្កាយមួយបានធ្លាក់ចុះមកលើរដ្ឋ Vermont សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (7 មីនា) ដែលបង្កើតបានជាពន្លឺដ៏អស្ចារ្យ និងបង្កឱ្យមានសំឡេងផ្ទុះកក្រើកដីយ៉ាងខ្លាំង ខណ:​ដែលវាកំពុងឆេះក្នុងបរិយាកាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផ្ទុះរបស់អាចម៍ផ្កាយពេលឆ្លងកាត់បរិយាកាស គឺផ្ទុះស្មើនឹងគ្រាប់បែក TNT 440ផោន (200 គីឡូក្រាម)។ ដោយនេះបានបង្ហាញថា អាចម៍ផ្កាយប្រហែលជាមានទម្ងន់10ផោន (4.5 គីឡូក្រាម) និងមានមុខកាត់ 6អ៊ីញ (15 សង់ទីម៉ែត្រ) នេះបើយោងតាម NASA Meteor Watch។

យោងតាមអង្គការណាសាបានអោយដឹងថា ដុំថ្មអវកាសនេះបានហោះចូលទៅក្នុងបរិយាកាសក្នុងល្បឿន42,000 ម៉ាយក្នុងមួយម៉ោង (68,000 គីឡូម៉ែត្រក្នុងមួយម៉ោង)។ វាបានបង្ហាញខ្លួននៅភាគខាងជើងនៃរដ្ឋ ដោយមានសណ្ឋានជាដុំភ្លើងដ៏ភ្លឺ នៅវេលាម៉ោង 5:38 pm មុនពេលថ្ងៃលិច (5:38 ព្រឹកនៅកម្ពុជា)។

ស្ថានីយសារព័ត៌មានក្នុងស្រុក WCAX3 បានរាយការណ៍ថា មានអ្នកហៅទូរស័ព្ទមកពីគ្រប់ទិសទីនៃរដ្ឋបន្ទាប់ពីព្រឹត្តិការណ៍នេះ ដោយពលរដ្ឋរបស់រដ្ឋ Vermont បានពិពណ៌នាថាមានសំឡេងផ្ទុះនិងញ័រយ៉ាងខ្លាំង នៅពេលដែលអាចម៍ផ្កាយហោះឆ្លងកាត់។

យោងតាមអង្គការណាសា រលករញ្ជួយគឺជាលទ្ធផលនៃការផ្ទុះអាចម៍ផ្កាយដោយសារសម្ពាធបរិយាកាស។

នៅក្នុង comments នៅលើទំព័រហ្វេសប៊ុករបស់អង្គការណាសាអំពីហេតុការណ៍នេះ ពលរដ្ឋខ្លះបានអះអាងថា បានឃើញអាចម៍ផ្កាយនេះនៅតំបន់ Saratoga ក្នុងរដ្ឋញូវយ៉ក ខ្លះទៀតឃើញនៅ Quebec និងខ្លះទៀតឃើញដល់ទៅទីក្រុង Watertown ក្នុងរដ្ឋម៉ាសាឈូសេតឯណោះ៕

រូបភាព
រូបភាព
វីដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T