ភ្នំពេញ៖ បន្ទាប់ពីមានករណីឆ្លងកូវីដ-១៩ ទៅលើតារាចម្រៀង និងពិធីការិនី កែវ ចាន់និមល ស្វាមី និងកូនស្រីម្នាក់ អាយុ ១០ឆ្នាំ មានវិជ្ជមានកូវីដ ១៩ កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ កន្លងមកនោះ។ លុះមកដល់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះទៀត គ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញតារាចម្រៀងប្រុសដ៏ល្បីម្នាក់របស់ផលិតកម្មហង្សមាស គឺ ណុប បាយ៉ារិទ្ធ លោកក៏មានវិជ្ជមានកូវីដ១៩ ដែរ។ បច្ចុប្បន្ន តារាចម្រៀង ណុបបាយ៉ារិទ្ធ និង ក្រុមគ្រួសារ ពិធីការិនី ប្រចាំ TV ហង្សមាស កំពុងសម្រាកព្យាបាលនៅ សណ្ឋាគារ The Great Duke Phnom Penh។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលចាប់អារម្មណ៍នោះយើងបានសង្កេតឃើញថាមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានសិល្បករសិល្បការិនីជាច្រើនក៏បានចូលរួមបង្ហោះសារជូនពរ និងផ្តល់កម្លាំងចិត្តដល់ពួកគេជាច្រើនផងដែរ។
ក្នុងនោះតារាចម្រៀងប្រុសសំឡេងស្អកប្រចាំផលិតកម្ម Galaxy Navatra លោក ខេម ឯនេះវិញ ក៏មិនខុសពីសិល្បករដទៃនោះទេ គឺលោកក៏បានបង្ហោះសារលើកទឹកចិត្តមួយថា៖
ក្នុងនាមខ្ញុំបាទជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra និងជាតារាចម្រៀង នៅក្នុងប្រទេសខ្មែរ សូមចូលរួមលើកទឹកចិត្តចំពោះរាមច្បងតារាចម្រៀង (ណុបបាយ៉ារិទ្ធ និង ក្រុមគ្រួសារ ពិធីការិនី ប្រចាំ TV ហង្សមាស) ព្រមទាំងបងប្រុស អុិន តីតូ ដែលបានឆ្លងនូវមេរោគ កូវីដ១៩។ ខ្ញុំបាទពិតជាសោកស្តាយ និងមានការព្រួយបារម្ភណាស់ ចំពោះសុខភាពពួកគាត់។ ដូច្នេះសូមជូនពរឱ្យពួកគាត់ បានឆាប់ជាសះស្បើយ។ ហើយនេះក៏ជាសារមួយដើម្បីឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរ បានយល់ដឹង ហើយការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនពីជំងឺកូវីដ19 ។ សូមពុកម៉ែបងប្អូនទាំងអស់គ្នា កុំមើលស្រាលជំងឺនេះឡើយ ជាចុងក្រោយ ខ្ញុំលើកដៃបួងសួង អធិដ្ឋានដល់ព្រះជាម្ចាស់ សូមជួយប្រជាជនកម្ពុជាគ្រប់រូបឲ្យបានរួចផុតពីគ្រោះដ៏កាចអាក្រក់នេះផង៕



