ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃចំនួនអ្នកឆ្លង កូវីដ-១៩ ក្នុងប្រទេសកម្ពុជាយើងកាន់តែកើនឡើងទៅៗគួរឲ្យកង្វល់ ខណៈក្នុងថ្ងៃទី១០ខែមីនានេះ បើយោងតាម Page ផ្លូវការរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថាមានអ្នកឆ្លងថ្មីរហូតដល់៦៤នាក់ក្នុងមួយថ្ងៃ ដែលជាចំនួនដ៏ច្រើនមួយមិនធ្លាប់មានពីមុនមកនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចដែលបងប្អូនបានជ្រាបរួចហើយថាកាលពីពេលថ្មីៗនេះកូវីដ-១៩ បានជ្រាបចូលដល់ក្នុងតារាសិល្បះហើយ ខណៈតារាក្នុងផលិតកម្មហង្សមាសដូចជាលោក ណុប បាយារិទ្ធ និងពិធីការនី កែវ ចាន់និមល សុទ្ធតែតេស្តវិជ្ជមានកូវីដ-១៩ ។
ទាក់ទិននឹងបញ្ហានេះក្នុងបណ្តាញសង្គមផ្លូវការរបស់តារាសម្តែង និងពិធីការនី សុខ សោម៉ាវត្តី បានបង្ហោះសារមួយក្នុងន័យជូនពរដល់ពលរដ្ឋខ្មែរទាំងអស់គ្នាក៏ដូចជាមិត្តអ្នកសិល្បះទាំងអស់គ្នាឲ្យជៀសផុតពី កូវីដ-១៩ ទាំងអស់គ្នា។
ក្នុងសារនោះ សុខ សោម៉ាវត្តី បានបង្ហោះរូបភាពមួយសន្លឹកអមជាមួយ Caption ដូច្នេះថា៖
សូមអោយយើងឆ្លងផុតពេលវេលាដ៏លំបាកនេះទាំងអស់គ្នា
សូមមិត្តសិល្បៈ សំណាងល្អជៀសផុត COVID ទាំងអស់គ្នា
សូមពាក់ម៉ាស់ និងថែរក្សាសុខភាពឲ្យបានល្អទាំងអស់គ្នា ៣កុំ ៣ការពារ ដើម្បីសុវត្ថិភាពគ្រួសារនិងមនុស្សដែលយើងស្រលាញ់
ជៀសផុតពី Covid-19 ដោយការចូលរួមពីអ្នកទាំងអស់គ្នា៕




