Samsung នឹងរៀបចំព្រឹត្តិការណ៍ Unpacked បង្ហាញផលិតផលថ្មីរបស់ខ្លួន នៅថ្ងៃទី17 ខែមីនា

//s9.kh1.co/d8/d8aad28a041db01cf9e4b7fdabea3782c61797a6.jpg
បច្ចេកវិទ្យា

 ១០-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុនបានសន្យាថានឹងបញ្ចេញអ្វីដែលឡូយថ្មី

បរទេស៖ កាលពី2ខែមុននេះ ក្រុមហ៊ុន Samsung បានរៀបចំព្រឹត្តិការណ៍ Unpacked ដើម្បីប្រកាសអំពី Galaxy S21 ហើយឥឡូវ​នេះក្រុមហ៊ុនបានប្រកាសព្រឹត្តិការណ៍មួយទៀតដែលខ្លួនគ្រោងនឹងធ្វើនៅថ្ងៃទី17 ខែមីនាវេលាម៉ោង 10:00 AM ET (ត្រូវនឹងម៉ោង 10:00 យប់នៅកម្ពុជា)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើ Samsung នឹងដាក់អ្វីថ្មីនៅក្នុងព្រឹត្តិការណ៍នេះ? Samsung មិនបាននិយាយអំពីទូរសព្ទដែលបត់អេក្រង់បាននោះទេ នៅក្នុងព្រឹត្តិការណ៍ Unpacked កាលពីខែមករា ដូច្នេះ Samsung ប្រហែលជាអាចដាក់បង្ហាញវាក្នុងព្រឹត្តិការណ៍ក្រោយនេះក៏ថាបាន។ លទ្ធភាពមួយទៀតគឺថា យើងអាចមើលឃើញជាលើកដំបូងអំពី Exynos-powered Windows 10 PC របស់ក្រុមហ៊ុន Samsung ដែលដើរដោយ AMD GPU។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើការលេចធ្លាយថ្មីៗនេះគឺជាការពិតនោះ អ៊ីចឹងស្មាតហ្វូន mid-range របស់ Samsung ដូចជាស៊េរី Galaxy A ទីបំផុតនឹងអាចទទួលបានការណែនាំជាផ្លូវការនៅព្រឹត្តិការណ៍នោះផងដែរ៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T