នារី​រុស្ស៊ីម្នាក់ រាំរបាំបាឡេ ក្រោមសីតុណ្ហភាព -១៥អង្សា ព្រោះតែចង់ធ្វើរឿងមួយនេះ (មានវីដេអូ)

//s9.kh1.co/bf/bff314dc9abadfdacd9b2f0a0b7c7a715210d7da.jpg
សង្គម

 ០៨-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

នារីជនជាតិរុស្ស៊ីម្នាក់ បានរាំរបាំបាឡេ នៅលើឈូងសមុទ្រទឹកកកនៃប្រទេសហ្វាំងឡង់ ក្រោមអាកាសធាតុ -១៥អង្សា ក៏ព្រោះតែរឿងមួយនេះដែរ

រុស្ស៊ី៖ ជាជាងសម្ដែងនៅកន្លែងសមគួរ នារីជនជាតិរុស្ស៊ីម្នាក់ បានរាំរបាំបាឡេ នៅ​ឈូងសមុទ្រទឹកកក​ ជាប់ប្រទេសហ្វាំងឡង់ ក្រោមសីតុណ្ហភាពធាតុ -១៥អង្សា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Ilmira Bagrautinova គឺជានារីរបាំបាឡេ មកពីមហោស្រពរុស្ស៊ី Mariinsky ដ៏ល្បីល្បាញមួយលើពិភពលោក បាន​សម្ដែងនៅលើឆ្នេរសមុទ្រដ៏មានប្រជាប្រិយមួយឈ្មោះថា Batareinaya ប្រហែល ១០០គីឡូម៉ែត្រ នៅភាគខាងលិចនៃទីក្រុងធំទី ២  St Petersburg របស់ប្រទេសរុស្ស៊ី។ 

យ៉ាងណាមិញ នាង Ilmira Bagrautinova ធ្វើបែបនេះ ក្នុងគោលបំណង ដើម្បី​បង្ហាញការជំទាស់ទៅនឹងការសាងសង់កំពង់ផែនៅក្នុងតំបន់ខាងលើ ព្រោះវាជាជម្រករបស់សត្វព្រៃរស់នៅ ហើយនាងសង្ឃឹមថា វីដេអូសម្ដែងរបស់នាង ក៏នឹងអាចជាចំណែកមួយជួយដល់សម្បុករបស់សត្វក្ងានព្រៃ (Swan) ដែលរស់នៅក្នុងតំបន់ខាងលើនេះផងដែរ៕

  នាង Ilmira Bagrautinova សម្ដែងរបាំបាឡេ
  នាង Ilmira Bagrautinova សម្ដែងរបាំបាឡេ
  នាង Ilmira Bagrautinova សម្ដែងរបាំបាឡេ
  នាង Ilmira Bagrautinova សម្ដែងរបាំបាឡេ
វីដេអូ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T