ឡូយពេក! បុរសម្នាក់ ជិះឧទ្ធម្ភាគចក្រមួយគ្រឿង ទៅទិញសាន់វិច ឥឡូវធ្វើខុសនឹងច្បាប់កូវីដ-១៩ (មានវីដេអូ)

//s9.kh1.co/f2/f22fd81278328306fe5891b459ba6d9cafaf4012.jpg
សង្គម

 ០៨-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បុរសម្នាក់ ដែលបានជិះឧទ្ធម្ភាចក្រមួយគ្រឿង ដើម្បីមកទិញនំសាន់វិច ក្នុងចម្ងាយទៅវិញទៅមកជាង ១២៨គីឡូម៉ែត្រ ឥឡូវនេះត្រូវបានធ្វើខុសនឹងវិធានការកូវីដ-១៩

អង់គ្លេស៖ យោងតាមប្រភពសារព័ត៌មានរបស់ BBC បានឱ្យដឹងថា បុរសម្នាក់ ដែល​ជិះឧទ្ធម្ភាគចក្រមួយគ្រឿង ដើម្បីទៅទិញនំសាន់វិច ក្នុងចម្ងាយទៅវិញទៅមកសរុបជាង ១២៨គីឡូម៉ែត្រ ឥឡូវនេះអាចនឹងប្រឈមការផាកពិន័យ ​បន្ទាប់ពីរំលោភនឹងវិធានការកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូ ដែលថតដោយម្ចាស់ហាងលក់នំ បានបង្ហាញឱ្យឃើញ ឧទ្ធម្ភាគចក្រមួយគ្រឿង ត្រូវគេដឹងថា​បានហោះហើរចេញពីទីក្រុង Salford ហើយធ្វើការចុះចតនៅមុខហាងលក់នំមួយកន្លែង ក្នុងសង្កាត់ Ribble Valley ជិតទីក្រុង Preston ប្រទេសអង់គ្លេស។ វីដេអូដដែលនោះ ក៏បានបង្ហាញ បុគ្គលិកហាងនំម្នាក់ ដៃកាន់ថង់នំ ដើរសំដៅទៅរកអ្នកបើក​ឧទ្ធម្ភាគចក្រ ដែលកំពុងចតផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីវីដេអូត្រូវ​បានគេបង្ហោះទៅលើបណ្ដាញសង្គម ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាក់ សម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះទង្វើបែបនេះ ខណៈពេលប្រទេស​កំពុងដាក់ចេញវិធានការរឹតបន្ដឹងការធ្វើដំណើរ។ ទន្ទឹមនឹងនោះ លោក Simon Hore អ្នកតំណាងឱ្យសង្កាត់ Ribble Valley ក៏បានមានប្រសាសន៍ដូចនេះដែរថា សកម្មភាពខាងលើ គឺពិតជាបានរំលោភបំពាននឹងការរឹតបន្តឹងការធ្វើដំណើរ ក្នុងអំឡុងពេលមានវីរុសកូវីដ-១៩ពិតមែន ហើយបច្ចុប្បន្ននេះ ប៉ូលិសក្នុងតំបន់ក៏កំពុងធ្វើការស៊ើបអង្កេតទៅលើករណីនេះផងដែរ៕

ទិដ្ឋភាពបុគ្គលិកយកនំឱ្យអ្នកបើកឧទ្ធម្ភាចក្រ
ទិដ្ឋភាពបុគ្គលិកយកនំឱ្យអ្នកបើកឧទ្ធម្ភាចក្រ
ទិដ្ឋភាពបុគ្គលិកយកនំឱ្យអ្នកបើកឧទ្ធម្ភាចក្រ
ទិដ្ឋភាពបុគ្គលិកយកនំឱ្យអ្នកបើកឧទ្ធម្ភាចក្រ
ទិដ្ឋភាពអ្នកបើកឧទ្ធម្ភាចក្រធ្វើដំណើរចេញទៅវិញ
ទិដ្ឋភាពអ្នកបើកឧទ្ធម្ភាចក្រធ្វើដំណើរចេញទៅវិញ
ទិដ្ឋភាពអ្នកបើកឧទ្ធម្ភាចក្រធ្វើដំណើរចេញទៅវិញ
ទិដ្ឋភាពអ្នកបើកឧទ្ធម្ភាចក្រធ្វើដំណើរចេញទៅវិញ
វីដេអូ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T