យន្តហោះចម្បាំងប្រភេទ F-15EX របស់ក្រុមហ៊ុនប៊ូអ៊ីង​ បានបញ្ចប់ការហោះហើរសាកល្បងលើកដំបូងដោយជោគជ័យ

//s9.kh1.co/dd/dd75db1fce425eb3fc3301124f0a80ad313dba9d.png
បច្ចេកវិទ្យា

 ០៨-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

យន្តហោះចម្បាំងប្រភេទ F-15EX របស់ក្រុមហ៊ុន​ Boeing បានបញ្ចប់ការហោះហើរសាកល្បងលើកដំបូងដោយជោគជ័យ!

អាមេរិក៖ យន្តហោះ F-15EX បានបញ្ចប់ការហោះហើរសាកល្បងដំបូងរបស់ខ្លួនកាលពីដើមសប្តាហ៍នេះ ខណៈដែលក្រុមហ៊ុន Boeing កំពុងត្រៀមបំពេញការបញ្ជាទិញដំបូងសម្រាប់កងទ័ពអាកាសអាមេរិក។ ក្រុមហ៊ុនBoeingទទួលបានកិច្ចសន្យាចំនួន ១,២ ពាន់លានដុល្លារដើម្បីផលិតយន្តហោះចម្បាំង F-15EX ចំនួន ៨ គ្រឿងដំបូងបង្អស់កាលពីខែកក្កដាឆ្នាំមុន។ យន្ដហោះប្រភេទនេះជាប្រភេទទំនើបបំផុតរបស់ F-15 ជាយន្តហោះឌីជីថល និងកុំព្យូទ័របេសកកម្មលឿនបំផុតរបស់ពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការហោះហើរសាកល្បងលើកដំបូងនៃយន្តហោះ F-15EX ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ អនុប្រធានក្រុមហ៊ុន Boeing និងជាអ្នកគ្រប់គ្រងកម្មវិធី F-15 មានប្រសាសន៍ថា “ការហោះហើរដោយជោគជ័យនៅថ្ងៃនេះបង្ហាញពីសមត្ថភាព និងការត្រៀមខ្លួនដើម្បីចូលរួមជាមួយកងនាវាចម្បាំងរបស់ប្រទេសរបស់យើង”។ “យន្តហោះចម្បាំងដ៏ទំនើបមួយនេះគឺសម្រាប់កងទ័ពអាកាសសហរដ្ឋអាមេរិកលើការសម្រេចចិត្តរបស់ខ្លួនក្នុងការវិនិយោគលើវិស័យនេះដែលមានសមត្ថភាពក្នុងការបញ្ចូលប្រព័ន្ធគ្រប់គ្រងសមរភូមិទំនើបចុងក្រោយឧបករណ៍ចាប់សញ្ញា។

យោងតាមក្រុមហ៊ុនប៊ូអ៊ីងការហោះហើរសាកល្បងប្រកបដោយជោគជ័យរបស់យន្តហោះ F-15EX ចំនួន ២ គ្រឿងដំបូងទៅកាន់កងទ័ពអាកាសសហរដ្ឋអាមេរិកនៅចុងត្រីមាសនេះដោយទទួលបានកិច្ចសន្យាដំបូងចំនួន ៨គ្រឿង ។ផែនការរបស់ក្រុមហ៊ុន Boeingនឹងផលិតយន្តហោះចម្បាំង F-15EX ថ្មីឲ្យបាន ១៤៤ គ្រឿងសម្រាប់ទីភ្នាក់ងារ USAF ៕

សូមទស្សនារូបភាពខាងក្រោម៖

F-15EX
F-15EX
F-15EX
F-15EX
https://s9.kh1.co/__image/w=650,h=389,q=100/4d/4d21093dfc4729d2d7ec29d65b88bfb765ef0a9c.png
F-15EX
F-15EX
KuyChandara
Dara (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T