ខ្មោចកប៉ាល់ដ៏អាថ៌កំបាំងមួយគ្រឿង ត្រូវបានគេប្រទះឃើញ រសាត់អណ្ដែត មកបុកទង្គិចនឹងច្រាំងឆ្នេរសមុទ្រ

//s9.kh1.co/ba/ba717ca3fd45e5bb9eb1f6f52b230a7792c9204c.jpg
សង្គម

 ០៦-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មោចកប៉ាល់ដ៏អាថ៌កំបាំងមួយ ត្រូវបានគេប្រទះឃើញ រសាត់អណ្ដែតមកបុកទង្គិចនឹងច្រាំងឆ្នេរសមុទ្រ ប្រទេសអៀរឡង់ បន្ទាប់ពីវាត្រូវគេបោះបង់ចោលកាលពី ២ឆ្នាំមុន

អៀរឡង់៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Mirror បានឱ្យដឹងថា ខ្មោចកប៉ាល់ដ៏អាថ៌កំបាំងមួយគ្រឿង ត្រូវបានគេប្រទះឃើញ រសាត់អណ្ដែតមកបុកទង្គិចនឹងច្រាំងឆ្នេរសមុទ្រប្រទេសអៀរឡង់ បន្ទាប់ពីវាត្រូវគេបោះបង់ចោលកាលពីជាង ២ឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មាន CorkBeo បានរាយការណ៍ដូចនេះថា ខ្មោចកប៉ាល់នេះបានរសាត់អណ្ដែតនៅក្នុងមហាសមុទ្រអស់រយៈពេល ៤៩៦ថ្ងៃហើយ មុននឹង​​អណ្តែងមកដល់ឆ្នេរសមុទ្រប្រទេសអៀរឡង់។ ប្រភពដដែលក៏បានបញ្ជាក់បន្ថែមថា កប៉ាល់នេះត្រូវបានគេសាងសង់ឡើងនៅក្នុងឆ្នាំ ១៩៧៦ ហើយបោះបង់ចោលក្នុងឆ្នាំ ២០១៨ បន្ទាប់ពីវាមិនអាចជួសជុលប្រើការបន្ដ ខណៈពេលនាវិកកំពុងធ្វើដំណើរពីប្រទេសក្រិក ទៅប្រទេសហៃទី។

យ៉ាងណាមិញ បន្ទាប់ពីបានធ្វើការចុះត្រួតពិនិត្យ អ្នកជំនាញបានរកឃើញ កប៉ាល់នេះគឺមិនបានចុះឈ្មោះប្រទេស គ្មានថាមពលដំណើរការ ហើយធុងប្រេងឥន្ធនៈរបស់វាគឺទទេ។ ម៉្យាងទៀត វា​ក៏គ្មាន​ប្រព័ន្ធតាមដានស្វ័យប្រវត្តិបន្ថែមទៀត ទើបធ្វើឱ្យកងទ័ពជើងទឹកអៀរឡង់មិនអាចកំណត់ទីតាំង ឬអត្តសញ្ញាណរបស់កប៉ាល់បាន ពេលវាអណ្ដែតចូលមកក្នុងប្រទេស។

គួរជម្រាបថា កប៉ាល់ខាងលើនៅមិនទាន់អាចកំណត់អត្តសញ្ញាណម្ចាស់វាបានទេ ហើយបច្ចុប្បន្ននេះ ក្រុមស៊ើបអង្កេតបានអំពាវនាវឱ្យរដ្ឋាភិបាលដោះស្រាយលើបញ្ហានេះ ព្រោះកាលណាកប៉ាល់ទុកកាន់តែយូរនៅលើផ្ទៃទឹក ភាពច្រេះស៊ីរបស់វាអាចនឹងបង្កផលប៉ះពាល់​ដល់ជីវចម្រុះក្នុងទឹកសមុទ្របាន៕

ខ្មោចកប៉ាល់
ខ្មោចកប៉ាល់
ខ្មោចកប៉ាល់
ខ្មោចកប៉ាល់
ខ្មោចកប៉ាល់
ខ្មោចកប៉ាល់
ខ្មោចកប៉ាល់
ខ្មោចកប៉ាល់
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T