រវាង Messi និង Ronaldo តើ Khabib គិតថាម្នាក់ណាល្អជាង?

//s9.kh1.co/44/44361bc23af9592ebee45ac0061f393c4d69dddd.jpg
កីទ្បា

 ០៥-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Khabib Nurmagomedov ធ្វើការប្រៀបធៀបរវាង Ronaldo និង Messi

រុស្ស៊ី៖ អ្នកប្រដាល់សញ្ជាតិរុស្ស៊ីនៅសង្វៀន UFC ដ៏ល្បីល្បាញគឺ Khabib Nurmagomedov បានឆ្លើយនឹងសំណួរដែលអ្នកគាំទ្របាល់ទាត់លើពិភពលោកពេញនិយមសួរ ថាតើរវាង ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi តើគេគិតថាម្នាក់ណាល្អជាង?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi 
  ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi 

ថ្វីត្បិត Khabib ជាអ្នកប្រដាល់មែនតែគេក៏ជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់ណាស់ដែរ ដោយថ្មីៗមកនេះគេបានបង្ហោះរូបភាពខ្លួនឯងចូលលេងបាល់ ម្យ៉ាងទៀតកាលជំនួបរវាង Barcelona និង Paris Saint-Germain នៅក្របខណ្ឌ Champions League វគ្គ១៦ក្រុមជើងទី១ដែលធ្វើឡើងនៅកីឡដ្ឋាន Camp Nou ក៏ Khabib បានទៅចូលរួមទស្សនាដោយផ្ទាល់ផងដែរ។

Khabib នៅ Camp Nou 

យ៉ាងណាមិញ Khabib បានបង្ហើបថាគេជាអ្នកគាំទ្ររបស់ក្លិបអធិរាជស Real Madrid ហើយប្រាកដណាស់ថាគេគិតថាខ្សែប្រយុទ្ធ Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi

ខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo
ខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo

Khabib Nurmagomedov បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយតារា Youtube ជនជាតិរុស្ស៊ីឈ្មោះ Krasava ថា៖

ទាក់ទងនឹងរឿងនេះ ខ្ញុំនឹងជ្រើសរើសយក Cristiano ព្រោះគេជាកីឡាករល្អបំផុត ហើយ Zlatan ក៏អាចហៅថាជាកីឡាករដ៏ល្អម្នាក់ដែរ ប៉ុន្តែ Messi ជាកីឡាករឆ្នើមមួយរូប។ អ៊ីចឹងហើយខ្ញុំនឹងរើសយក Cristiano នៅលេខរៀងទី១ ,Messi នៅលេខរៀងទី២ និង Zlatan នៅលេខរៀងទី៣។

អ្នកប្រដាល់  Khabib Nurmagomedov
អ្នកប្រដាល់  Khabib Nurmagomedov
អ្នកប្រដាល់ Khabib Nurmagomedov

ក្រៅពីនោះអ្នកប្រដាល់វ័យ៣២ឆ្នាំរូបនេះក៏បានបង្ហើបដែរថាគេធ្លាប់មានក្ដីស្រមៃចង់ក្លាយជាកីឡាករបាល់ទាត់ទៀតផងហើយគេក៏បាននិយាយដែរថាគេជាមិត្តល្អម្នាក់របស់ Cristiano Ronaldo ដោយពួកគេបាននិយាយឆ្លើយឆ្លងគ្នាសឹងតែរាល់ថ្ងៃ។

  ខ្សែប្រយុទ្ធ Cristiano Ronaldo  និង Khabib Nurmagomedov
  ខ្សែប្រយុទ្ធ Cristiano Ronaldo  និង Khabib Nurmagomedov

គួរបញ្ជាក់ផងដែរថា Khabib Nurmagomedov បានចូលនិវត្តន៍ពីសង្វៀន UFC កាលពីខែតុលាឆ្នាំ២០២០កន្លងទៅនេះបន្ទាប់ពីវាយឈ្នះអ្នកប្រដាល់ Justin Gaethje ដោយរក្សាកំណត់ត្រាវាយឈ្នះទាំង២៩ដងនិងចាញ់០ដង៕

Khabib យកឈ្នះ Justin Gaethje
Khabib យកឈ្នះ Justin Gaethje

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T