សុខចិត្តលក់ខាតដើម! Chelsea ត្រៀមនឹងលក់កីឡាករម្នាក់របស់ខ្លួននៅរដូវក្ដៅខាងមុខ

//s9.kh1.co/e1/e1840ea8c6c6c9fe8700696f73e88a9798b5d0ef.jpg
កីទ្បា

 ០៤-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Chelsea កំពុងគិតគូលក់ខ្សែបម្រើ Hakim Ziyech ដោយសុខចិត្តខាតដើម

អង់គ្លេស៖ យោងតាមការរាយការណ៍ ក្លិបតោខៀវ Chelsea កំពុងគិតគូលក់ខ្សែបម្រើ Hakim Ziyech ដែលទើបតែផ្ទេរពីក្លិប Ajax កាលពីឆ្នាំមុនក្រោយពីកីឡាករវ័យ២៧ឆ្នាំរូបនេះមើលទៅហាក់មិនសូវកាក់កបនិងលេចធ្លោនៅទឹកដី Stamford Bridge ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Hakim Ziyech
  ខ្សែបម្រើ Hakim Ziyech

ពេលនេះ Ziyech បានត្រឡប់មកចូលរួមជាមួយក្រុមវិញហើយក្រោយរងរបួសកាលពីខែធ្នូឆ្នាំមុនពេលក្រុមនៅដឹកនាំដោយលោកគ្រូបង្វឹកចាស់ Frank Lampard នៅឡើយ ដោយថ្មីៗនេះគេទើបតែបានចូលលេងក្នុងជំនួប Chelsea ទល់នឹងក្លិបបិសាចក្រហម Manchester United ។

  ខ្សែបម្រើ Hakim Ziyech កាលរងរបួស
  ខ្សែបម្រើ Hakim Ziyech កាលរងរបួស

បើមើលតាមស្ថានភាពរបស់គេពេលនេះ Ziyech ដូចជាមិនទទួលបានការទុកចិត្តពីលោកគ្រូ Thomas Tuchel នោះឡើយព្រោះមកទល់ពេលនេះគេចូលលេងក្រោមការដឹកនាំរបស់លោកគ្រូបានតែ២ប្រកួតគត់ដូច្នេះហើយទើបមានពាក្យចចាមអារ៉ាមថាខ្សែបម្រើសញ្ជាតិម៉ារ៉ុករូបនេះអាចនឹងត្រូវក្លិបលក់ចេញ។

  ខ្សែបម្រើ Hakim Ziyech
  ខ្សែបម្រើ Hakim Ziyech

យោងតាមសារព័ត៌មាន Fichajes បានបង្ហើបថា Chelsea ត្រៀមនឹងលក់ Hakim Ziyech ក្នុងតម្លៃទាបជាង ៤០លានផោន (ឬប្រមាណ ៥៥លានដុល្លារ) ដោយសុខចិត្តលក់ខាតតម្លៃដើម ខណៈដែលក្លិបខ្លាឃ្មុំ Atletico Madrid កំពុងសម្លឹងចង់បានគេមកកាន់ទឹកដី Wanda Metropolitano ប៉ុន្តែទាល់តែក្លិបដែលកំពុងដឹកនាំដោយលោកគ្រូ Diego Simone មួយនេះអាចលក់ Vitolo ចេញជាមុនសិន៕

  ខ្សែបម្រើ Hakim Ziyech
  ខ្សែបម្រើ Hakim Ziyech

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T