ដៃគូ​​ចាស់់​ ប៉ះគ្នា​ក្នុងបទថ្មី នៅតែប្លែកគួរសម (មានវីដេអូ)

//s9.kh1.co/38/38e8d81df26030490e47d5eba49b9dec814e675d.png
តារា & កម្សាន្ដ

 ០៤-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ដៃគូចាស់់ បទថ្មី ក្នុងឆ្នាំថ្មី២០២១ លោកឆន សុវណ្ណរាជ្យ ប៉ះគ្នាជាមួយអ្នកនាង ឱក សុគន្ធកញ្ញាក្នុងឈុត​ប្រពៃណី​យ៉ាង​លោកឆន សុវណ្ណរាជ្យ និងអ្នកនាង ឱក សុគន្ធកញ្ញា រួមដៃក្នុងការផលិតបទ​ចម្រៀងមួយក្នុងចង្វាក់ប្រពៃណីយ៉ាងរស់រវើក

ជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិ គេតែងតែឃើញផលិតកម្មនាៗទាំងក្នុង និង​ក្រៅ​ស្រុក​តែងតែ​ផលិតបទចំរៀងថ្មីៗ ទាំងចង្វាក់ប្រពៃណី និងចង្វាក់សំរាប់រាំកម្សាន្តផ្សេងៗទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរផលិតកម្មរស្មីហង្ស​មាស ដែលគ្រប់គ្នាស្គាល់ថាជាផលិតកម្មដ៏ធំមួយនៅក្នុងស្រុក ដែលមានផលិតបទ​ចម្រៀង​បានច្រើនណាស់ដែរក្នុងមួយឆ្នាំៗ និងមានតារាចម្រៀងល្បីជាច្រើនរូប។

តែក្នុងឆ្នាំ២០២១នេះគេសម្គាល់ឃើញថា ក៏មានដៃគូរចម្រៀងចាស់ដ៏សក្តិសមមួយគូ ដែលបានចាប់ដៃជាមួយគ្នា ទាំងផ្នែកចម្រៀង និងសម្តែងនោះគឺ លោកឆន សុវណ្ណរាជ្យ និងអ្នកនាង ឱក សុគន្ធកញ្ញា រួមដៃក្នុងការផលិតបទ​ចម្រៀងមួយក្នុងចង្វាក់ប្រពៃណីយ៉ាងរស់រវើក រួមជាមួយសំលៀលបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាត​ ដែលធ្វើអោយ​ហ្វេនៗ​របស់តារាទាំងពីរដួង ញញឹមបិទមាត់មិនជិត៕

វីដេអូ
https://s9.kh1.co/__image/w=650,h=433,q=100/44/447736d71aedb1ed8a279a88bec29d151233f1db.jpg
https://s9.kh1.co/__image/w=650,h=813,q=100/e7/e7c20cf998855d3f9e111e2933c9564215a17205.jpg
https://s9.kh1.co/__image/w=650,h=252,q=100/e0/e05dc8683b79914384c03ccdd369203f0b58c84e.png
ឆន សុវណ្ណរាជឱក សុគន្ធកញ្ញា
Hean kimhorn
Kimhorn Hd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T