តោះ! មកស្គាល់កោះដែលធំជាងគេទាំង១០ នៅក្នុងពិភពលោក

//s9.kh1.co/fc/fccf75c2c62adb85065314e580070453ee858615.jpeg
យល់ដឹង

 ០៤-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មកស្គាល់កោះដែលធំជាងគេទាំង១០នៅក្នុងពិភពលោក

បរទេស៖ កោះមួយចំនួននៅក្នុងពិភពលោកគឺមានទ្រង់ទ្រាយធំ ហើយកោះមួយចំនួនទៀតគឺជាប្រទេសតែម្តង។ ប្រទេសអូស្ត្រាលីគឺជាប្រទេសកោះមួយ ពីព្រោះប្រទេសនេះមិនមានព្រំដែនជាប់នឹងប្រទេសណាឡើយ ប៉ុន្តែវាក៏ជាទ្វីបមួយដ៏ធំល្វឹងល្វើយផងដែរ។ ក្នុងចំណោមទ្វីបទាំង៧នៅក្នុងពិភពលោក ទ្វីបអូស្រ្តាលី (ឬក៏ទ្វីបអូសេអានី) គឺជាទ្វីបដែលតូចជាងគេជាមួយនឹងផ្ទៃក្រលា ៧,៦៩២,២០២គីឡូម៉ែត្រការ៉េ។ យ៉ាងណាក៏ដោយ បើចាត់ទុកវាជាកោះ វាគឺជាកោះដែលធំជាងគេនៅក្នុងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះគឺជាកោះដែលមានលក្ខណៈធំជាងគេទាំង១០ នៅក្នុងពិភពលោក៖

១. កោះ Greenland 

កោះ Greenland
កោះ Greenland

ដោយមានទំហំធំជាងរដ្ឋតិចសាស់៣ដង កោះ Greenland គឺជាផ្នែកមួយនៃប្រទេសដាណឺម៉ាក (Denmark)។ កោះនេះមានផ្ទៃក្រលា ២,១៦៦,០៨៦គីឡូម៉ែត្រការ៉េ។ 

២. កោះ New Guinea 

កោះ New Guinea
កោះ New Guinea

ជាកោះមួយដែលមានកម្ពស់ទឹកភ្លៀង៣០០អុីងជារៀងរាល់ឆ្នាំ កោះនេះស្ថិតនៅភាគខាងកើតជាងគេនៃទ្វីបអាសុី។ កោះនេះមានផ្ទៃក្រលា ៨២១,៤០០គីឡូម៉ែត្រការ៉េ។ 

៣. កោះ Borneo 

កោះ Borneo 
កោះ Borneo 

ដែលគ្របដណ្តប់ដោយព្រៃលិចទឹកយ៉ាងក្រាស់ កោះនេះសម្បូរទៅដោយផ្កាស្អាតៗ និងប្លែកៗជាច្រើន។ កោះនេះមានផ្ទៃក្រលា ៧៤៨,១៦៨គីឡូម៉ែត្រការ៉េ។ 

៤. កោះ Madagascar 

កោះ Madagascar 
កោះ Madagascar 

មានទីតាំងស្ថិតនៅចម្ងាយ៤០២គីឡូម៉ែត្រពីទ្វីបអាហ្រ្វិក កោះម៉ាដាហ្គាស្កាគឺជាទីកន្លែងនៃសត្វព្រៃច្រើនប្រភេទ និងមានពូជមេអំបៅចំនួន៨០ពូជផងដែរ។ កោះនេះមានផ្ទៃក្រលា ៥៨៧,២៩៥គីឡូម៉ែត្រការ៉េ។ 

៥. កោះ Baffin 

កោះ Baffin 
កោះ Baffin 

ជាកោះដែលធំជាងគេក្នុងប្រទេសកាណាដា និងមានទីតាំងនៅប៉ែកខាងជើងនៃប្រទេសកាណាដាផងនោះ កោះ Baffin ក៏មានឈ្មោះថា William Baffin ដែលជាតំបន់ធ្វើជំនួញផ្លូវទឹករបស់ប្រទេសអង់គ្លេសនៅសតវត្សរ៍ ទី១៧ផងដែរ។ កោះនេះមានផ្ទៃក្រលា ៥០៧,៤៥១គីឡូម៉ែត្រការ៉េ។ 

៦. កោះស៊ូម៉ាត្រា 

កោះស៊ូម៉ាត្រា 
កោះស៊ូម៉ាត្រា 

ជាកោះមួយរបស់ប្រទេសឥណ្ឌូនេសុី កោះស៊ូម៉ាត្រាមានផ្ទៃក្រលា ៤៤៣,០៦៦គីឡូម៉ែត្រការ៉េ។ 

៧. កោះ Hunshu

កោះ Hunshu
កោះ Hunshu

ជាកោះមួយរបស់ប្រទេសជប៉ុន កោះ Hunshu មានភ្នំខ្ពស់ៗជាច្រើន ជាពិសេសភ្នំ Fiji និងមានបឹងធំជាងគេគឺបឹង Biwa។ កោះនេះមានផ្ទៃក្រលា ២២៧,៨៩៨គីឡូម៉ែត្រការ៉េ។ 

៨. កោះ Victoria 

កោះ Victoria
កោះ Victoria

ផ្នែកនៃរូបភាពខាងលើគឺជាផ្នែកមួយរបស់ប្រទេសកាណាដាភាគខាងជើង។ កោះ Victoria មានផ្ទៃក្រលា ២១៧,២៩១គីឡូម៉ែត្រការ៉េ។ 

៩. ប្រទេសអង់គ្លេស

ប្រទេសអង់គ្លេស
ប្រទេសអង់គ្លេស

Great Britain គឺសំដៅទៅលើ៣ប្រទេសមានដូចជា England Scotland និង Wales។ កោះនេះមានផ្ទៃក្រលា២០៩,៣៣១គីឡូម៉ែត្រការ៉េ។ 

១០. កោះ Ellesmere 

កោះ Ellesmere 
កោះ Ellesmere 

កោះនេះជាផ្នែកមួយរបស់ប្រទេសកាណាដា ដែលមានផ្ទៃក្រលាស្មើនឹង ១៩៦,២៣៦គីឡូម៉ែត្រការ៉េ៕

Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T