អ៊ីចឹងសោះ! អតីតគ្រូជំនួយរបស់ Man UTD ម្នាក់ប្រាប់ពីហេតុផលដែល Bruno លេងមិនបានល្អទល់នឹងក្រុមធំៗនៅ PL

//s9.kh1.co/27/27494eff777c1f29a3daa053db01ee4a34560d0c.jpg
កីទ្បា

 ០៤-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Rene Meulensteen ថាមកពី Bruno ដាក់សំពាធខ្លួនឯងខ្លាំងពេកទើបលេងមិនបានល្អ

អង់គ្លេស៖ អតីតជំនួយការគ្រូបង្វឹករបស់ក្លិបបិសាចក្រហម Manchester United លោក Rene Meulensteen បានបង្ហើបពីហេតុផលដែលខ្សែបម្រើ Bruno Fernandes លេងមិនសូវបានល្អរាល់ពេលក្រុមត្រូវប្រកួតទល់ជាមួយនឹងក្លិបគីឡូធ្ងន់នៅ Premier League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Bruno Fernandes 
  ខ្សែបម្រើ Bruno Fernandes 

កីឡាករសញ្ជាតិព័រទុយកាល់រូបនេះបានផ្ទេរមកលេងនៅទឹកដីកីឡដ្ឋាន Old Trafford តាំងពីមួយឆ្នាំមុន ហើយទម្រង់លេងរបស់គេពិតជាបានលើកស្ទួយឲ្យក្រុមរបស់លោកគ្រូបង្វឹក Ole Gunnar Solskjaer ធ្វើបានល្អជាងមុនគួរឲ្យកត់សម្គាល់។

  ខ្សែបម្រើ Bruno Fernandes 
  ខ្សែបម្រើ Bruno Fernandes 

យ៉ាងណាមិញ Fernandes នៅតែទទួលបានការរិះគន់ពីសំណាក់អ្នកគាំទ្រមួយចំនួនក្រោយក្លិបបិសាចក្រហមលេងបានត្រឹមស្មើ ០ ទល់នឹង ០ ជាមួយ Chelsea ខណៈដែល Bruno ធ្លាប់ស៊ុតបញ្ចូលទីទល់នឹងក្រុមគីឡូធ្ងន់បានតែ១គ្រាប់គត់គឺកាលប៉ះក្លិបខ្នាយមាស់មាស Tottenham Hotspur កាលពីខែតុលាដែល Man UTD យកឈ្នះដល់ទៅ ៦ ទល់នឹង ១ ។

កីឡាករ Manchester United 
កីឡាករ Manchester United 

តាំងពីពេលនោះមក Man UTD នៅតែរកគ្រាប់បាល់មិនបានពេលប៉ះនឹង Manchester City, Liverpool, Arsenal និង Chelsea ធ្វើឲ្យលោកគ្រូ Ole Gunnar Solskjaer បានចេញមុខទទួលស្គាល់ថាក្រុមខ្សត់គ្រាប់បាល់ណាស់ព្រោះ Bruno Fernandes បែរជាលេងមិនសូវបានល្អកំឡុងពេលប្រកួតទល់នឹងក្រុមធំៗ។

  ខ្សែបម្រើ Bruno Fernandes 
  ខ្សែបម្រើ Bruno Fernandes 

ដោយមើលឃើញពីភាពលំបាកនេះ លោក Meulensteen ដែលជាអតីតគ្រូជំនួយ Man UTD ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៣បានពន្យល់ពីហេតុផលដែលគេលេងមិនបានល្អដោយប្រាប់ Stadium Astro ថា៖

នៅពេលដែលគេ (Bruno Fernandes) ប្រៀបបាននឹងកីឡាករដ៏មានឥទ្ធិពលក្នុងក្រុម គឺ ក្លិបគីឡូធ្ងន់ទាំងអស់ដែលប្រកួតជាមួយ Man UTD សុទ្ធតែដឹងថាបើសិនពួកគេអាចបញ្ឈប់ Fernandes កុំឲ្យបណ្ដើរបាល់ចូលតំបន់គ្រោះថ្នាក់បាននោះវាមានន័យថា ក្រុមបិសាចក្រហមទាំងមូលគ្មានឱកាសបានរកគ្រាប់បាល់ឡើយ។ ខ្ញុំគិតគេមកពីគេព្យាយាមដាក់សំពាធខ្លួនឯងខ្លាំងពេក ដូច្នេះហើយទើបអ្វីគ្រប់យ៉ាងវាមិនទៅតាមការគិតទុករបស់គេ។ ខ្ញុំចង់ឲ្យគេស្ងប់អារម្មណ៍ជាងមុនបន្តិច៕

លោក Rene Meulensteen
លោក Rene Meulensteen
លោក Rene Meulensteen

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T